
វៀតណាម៖ យន្តហោះ Su-22 នៃកងពលលេខ ៩២១ របស់កងទ័ពអាកាសវៀតណាមបានជួបឧបទ្ទវហេតុពេលចុះចតនៅអាកាសយានដ្ឋាន Yen Bai ភាគខាងជើងប្រទេសវៀតណាម ដែលបណ្តាលឱ្យអ្នកបើកយន្តហោះបានស្លាប់នាថ្ងៃអង្គារនេះ។
ក្រសួងការពារជាតិបានអំពាវនាវឱ្ កងទ័ពអាកាស និងប្រឆាំងដែនអាកាស និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដោះស្រាយផលវិបាក និងកំណត់មូលហេតុពីការបណ្តាលឲ្យធ្លាក់យន្តហោះ។ យន្តហោះចម្បាំង Su-22 ផលិតដោយសូវៀត បានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ដោយវៀតណាមទទួលបានយន្តហោះ Su-22/UM ចំនួនមានកំណត់ ចាប់ពីឆ្នាំ ១៩៧៩៕