
វ៉ាស៊ីនតោន៖ ប្រធានាធិបតី ចូ បៃដិន បានគូសបញ្ជាក់ថាសហរដ្ឋអាម៉េរិកនឹងមិនផ្តល់យន្តហោះចម្បាំង F-16 ដល់អ៊ុយក្រែនទេ។ លោកលើកឡើងបែបនេះក្រោយរុស្សីបានចោទសហរដ្ឋអាម៉េរិកថាជាអ្នកនៅពីក្រោយដ៏ធំចំពោះជម្លោះរុស្សី ជាមួយអ៊ុយក្រែន។
មេដឹកនាំទីក្រុង ដូណាស់ ដែលតែងតាំងដោយវិមានក្រឹមឡាំង លោក Denis Pushilin បានអះអាងថា កងកម្លាំងរុស្ស៊ីកំពុងរុលទៅមុខក្បែរទីក្រុង Vugledar ដែលជាទីក្រុងឥទ្ធិពលជាយុទ្ធសាស្ត្រនៅភាគនិរតីនៃទីក្រុង Donetsk ។
លោក Pushilin បាននិយាយថា "ឥឡូវនេះយើងអាចនិយាយបានថាអង្គភាពបានបង្កើតទីតាំងនៅភាគខាងកើតនៃតំបន់ Vugledar ហើយការងារក៏កំពុងត្រូវបានអនុវត្តនៅក្នុងតំបន់ជុំវិញផងដែរ" នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានចុះផ្សាយ។ ប៉ុន្តែក្រុងគៀវបានច្រានចោលការអះអាងនេះ ខណៈបានទទួលស្គាល់ថា ការប្រយុទ្ធគ្នានៅទីនោះមានភាពតានតឹង៕