
ចិន៖ គម្រោងសាងសង់អាគារសំខាន់ៗសរុបចំនួន ៣៤០អាគារ នៅទីក្រុង ឆាងសា នៃខេត្ត ហឺណាន ភាគកណ្តាលប្រទេសចិន បានចាប់ផ្តើមសាងសង់កាលពីថ្ងៃអាទិត្យ ត្រឹមតែពីរថ្ងៃបន្ទាប់ពីការបញ្ចប់នៃរដូវកាលបុណ្យនិទាឃរដូវពេញមួយសប្តាហ៍ចាប់ថ្ងៃទី ២៧ ខែមករាមក។
គម្រោងនេះគ្របដណ្តប់លើវិស័យផ្សេងៗនៃការអភិវឌ្ឍន៍ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ជីវភាពសង្គម និងការការពារបរិស្ថាន ដោយផ្តោតលើមូលដ្ឋានឧស្សាហកម្មផលិតកម្មកម្រិតខ្ពស់បំផុត ភាពជាក់លាក់ខ្ពស់។ ការវិនិយោគសរុបសម្រាប់គម្រោងទាំងនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ២៨.៧៦ពាន់លានដុល្លារអាម៉េរិក
គម្រោងទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះឧស្សាហកម្មនៃខេត្ត ហឺណាន និងធ្វើឱ្យសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានស្ថេរភាពក្នុងប្រទេសចិន នឹងទៅកាន់ទីផ្សារពិភពលោក៕