Cctimesw1140xh150cm copy

ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវការសព្វាវុធបន្ថែមជាច្រើនទៀត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែនត្រូវការសព្វាវុធថ្មីៗ និងការចែកចាយលឿនជាងមុន ដើម្បីប្រឈមមុខនឹងស្ថានភាព "តឹងតែង" នៃការវាយប្រហារឥតឈប់ឈររបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ ដូណាស់ ភាគខាងកើត។

បើតាមមេដឹកនាំអ៊ុយក្រែនលោក ហ្សេលេនស្គី បានឲ្យដឹងថា "ស្ថានការណ៍គឺតឹងតែងណាស់នាពេលបច្ចុប្បន្ន ដោយតំបន់ជាច្រើនរួមមានតំបន់ បាត់មុត, វ៉ូលេឌែរ និងនៅក្នុងតំបន់ ដូណាស់ មានការវាយប្រហាររបស់រុស្ស៊ីជាបន្តបន្ទាប់។

សម្រាប់លោក ហ្សេលេនស្គី រុស្ស៊ីចង់ឱ្យសង្រ្គាមអូសបន្លាយ និងធ្វើឱ្យកម្លាំងរបស់យើងអស់កំលាំង។ដូច្នេះយើងត្រូវការសព្វាវុធបន្ថែមទៀតដើម្បីបន្តប្រយុទ្ធជាមួយនិងប្រទេសរុស្សី។

អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយលុកការវាយប្រហារនៅជិតទីក្រុង Blahodatne នៅភាគខាងកើតនៃតំបន់ ដូណាស់ ខណៈដែលក្រុមយោធាឯកជន Wagner របស់រុស្ស៊ីបាននិយាយថា ខ្លួនបានគ្រប់គ្រងតំបន់នេះ។

លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍បាននិយាយថាអ៊ុយក្រែនត្រូវការមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាម៉េរិកដែលអាចបាញ់បានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដែលរហូតមកដល់ពេលនេះទីក្រុងវ៉ាស៊ីនតោនបានបដិសេធមិនផ្គត់ផ្គង់៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង