Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

នូវែលសេឡង់ប្រកាសអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ទិដ្ឋភាពទូទៅនៃផ្លូវលិចទឹកបន្ទាប់ពីការប្រគុំតន្ត្រីរបស់ Elton John ត្រូវបានលុបចោលដោយសារតែអាកាសធាតុអាក្រក់នៅទីក្រុង Auckland ប្រទេសនូវែលសេឡង់ ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៣ ។

នូវែលសេឡង់៖ ទីក្រុងដ៏ធំបំផុតរបស់ប្រទេសនូវែលសេឡង់បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានជំរុញឱ្យមានទឹកជំនន់រីករាលដាល និងការជម្លៀសចេញភ្លាមៗក្នុងតំបន់មួយចំនួន។

ភ្លៀងធ្លាក់កាលពីថ្ងៃសុក្រក្នុងទីក្រុង Auckland បានបំផ្លាញផ្ទះសម្បែងនិង ធ្វើឱ្យចរាចរណ៍ជាប់គាំង និងកាត់ផ្តាច់ចរន្តអគ្គិសនីដល់ផ្ទះ និងអាជីវកម្មជាច្រើនក្នុងប្រទេស។ ទីក្រុងនេះត្រូវបានគេនិយាយថាបានទទួល ៧៥% នៃទឹកភ្លៀងរដូវក្តៅធម្មតារបស់ខ្លួនក្នុងរយៈពេលត្រឹមតែ ១៥ ម៉ោងប៉ុណ្ណោះ ភ្លាមរដ្ឋាភិបាលក្នុងប្រទេសបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នភា្លមៗ។

អភិបាលក្រុង Auckland លោក Wayne Brown បានបញ្ជាក់ពីសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា សាកសពមួយត្រូវបានគេរកឃើញនៅជ្រលងភ្នំ Wairau នៅលើឆ្នេរខាងជើងនៃទីក្រុង Auckland ។ លោក Brown បាននិយាយថា លោកមានការសោកស្ដាយយ៉ាងខ្លាំងចំពោះដំណឹងនេះ។ ប៉ូលិសមិនបានបញ្ជាក់ថាតើការស្លាប់នេះជាប់ពាក់ព័ន្ធនឹងទឹកជំនន់ឬយ៉ាងណានោះទេ។

លោកក៏បាននិយាយដែរថាហេដ្ឋារចនាសម្ព័ន្ធនិងសេវាសង្គ្រោះបន្ទាន់ត្រូវបាន "គ្របដណ្ដប់" ដោយឥទ្ធិពលនៃព្យុះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អគ្គីភ័យ និងគ្រោះអាសន្ន នូវែលសេឡង់ បានឲ្យដឹងថា ខ្លួនបានកំពុងដោះស្រាយជាមួយនឹងការហៅទូរស័ព្ទប្រហែល ១,៥០០ សម្រាប់ជំនួយ។

កងកម្លាំងការពារប្រទេសនូវែលសេឡង់កំពុងជួយជម្លៀសប្រជាជនចេញពីកន្លែងគ្រោះថ្នាក់ ហើយជម្រកសង្គ្រោះបន្ទាន់ត្រូវបានបង្កើតឡើងនៅទូទាំងទីក្រុង។ ទន្ទឹមនឹងនេះ អភិបាលក្រុងបានការពារខ្លួនប្រឆាំងនឹងការរិះគន់ថា លោកយឺតពេលក្នុងការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយនិយាយថា លោកធ្វើតាមការណែនាំពីអ្នកជំនាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង