Yearendyearend1140x150

មនុស្សប្រាំបីនាក់ស្លាប់នៅក្នុងការវាយប្រហារ«ភេរវករ»ក្រុងយេរូសាឡឹម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

យេរូសាឡឹម៖ យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និង ១០ នាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារនៅសាលាប្រជុំក្រុងយេរូសាឡឹមកាលពីល្ងាចថ្ងៃសុក្រ។ អ្នកវាយប្រហារត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ ខណៈដែលព្យាយាមរត់គេចខ្លួន។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល។

ការវាយប្រហារដោយអាវុធបានកើតឡើងនៅសង្កាត់ Neve Yaakov នៃក្រុង យេរូសាឡឹម ក្នុងទឹកដីដែលអាជ្ញាធរប៉ាឡេស្ទីនអះអាង។ យ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅកន្លែងកើតហេតុ ។ អ្នករបួស៥នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលីសបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារមានឈ្មោះថា Fadi Ayesh សមាជិកក្រុមហាម៉ាស ដែលរស់នៅក្នុងសង្កាត់ Shuafat ខាងកើតក្រុងហ្សេរុយសាឡឹម។ ជនដៃដល់ បានបើកការបាញ់ប្រហារទៅលើសាលាប្រជុំ Ateret Avraham ពីកាំភ្លើងខ្លី បន្ទាប់មកបានភៀសខ្លួនទៅកាន់សង្កាត់ Beit Hanina ប៉ាឡេស្ទីន។ យោងតាមកាសែត Times of Israel បានឱ្យដឹងថា គាត់ត្រូវបានគេចោទប្រកាន់ថាបានបាញ់ទៅលើមន្ត្រីដែលឆ្លើយតបនៅកន្លែងកើតហេតុ ហើយត្រូវបានបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងត្រឡប់មកវិញ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានអំពាវនាវឱ្យមានកិច្ចប្រជុំ "ការវាយតម្លៃស្ថានភាព" កាលពីល្ងាចថ្ងៃសុក្រ។ មេដឹកនាំគណបក្សប្រឆាំងលោក Yair Lapid បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានអំពាវនាវឱ្យមន្រ្តីក្នុងតំបន់ពង្រឹងការឃ្លាំមើលបន្ថែមទៀត។

ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីពិធីបុណ្យសពរបស់ជនជាតិប៉ាឡេស្ទីន ៩ នាក់ដែលត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយកងទ័ពអ៊ីស្រាអែលនៅក្នុងជំរុំជនភៀសខ្លួនក្នុងទីក្រុង Jenin ក្រោយពីមានការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែលជាមួយប៉ាឡេស្ទីន។

បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបានបាញ់រ៉ុក្កែតចូលទៅក្នុងប្រទេសអ៊ីស្រាអែល ខណៈដែលយោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងតំបន់ជុំវិញនោះភ្លាមៗទៅវិញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង