អេហ្ស៊ីប៖ លោក Zahi Hawass បុរាណវិទូដ៏ល្បីល្បាញរបស់ប្រទេសអេហ្ស៊ីបកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីការរកឃើញ "ផ្នូរសំខាន់ៗដែលមានសាកសពម៉ាំមីអាយុ ៤៣០០ ឆ្នាំ" នៅក្នុងភូមិ Saqqara necropolis ក្បែរពីរ៉ាមីត។ វត្ថុជាច្រើនទៀតរួមមានរូបចម្លាក់ និងគ្រឿងស្មូន ក៏ត្រូវបានគេរកឃើញក្នុងចំណោមផ្នូរជាច្រើនផងដែរ។
អ្នកស្រាវជ្រាវជនជាតិអេហ្ស៊ីបបាននិយាយថា សាកសពម៉ាំមីនេះ មានភេទជាមនុស្សប្រុសត្រូវបានគេស្គាលឈ្មោះថា Hekashepes ត្រូវបានគេរកឃើញនៅក្នុងប្រហោងឆ្អឹងកំបោររាងចតុកោណកែងដ៏ធំមួយ នៅក្នុងបន្ទប់មួយ ដែលស្ថិតនៅក្រោមចង្អូរជម្រៅ ១៥ ម៉ែត្រក្នុងប្រាសាទពីរ៉ាមីត។
លោក Hawass បានគូសបញ្ជាក់ថា "នៅពេលបើកផ្នូរដំបូង ខ្ញុំបានឃើញម៉ាំមីមានអាយុកាលចាស់ៗជាច្រើន សាកសពម៉ាំមីដែលស្រោបដោយស្លឹកមាស ត្រូវបានសន្និដ្ឋានថាមានអាយុកាល ៤,៣០០ ឆ្នាំ។ បច្ចុប្បន្ននេះ អ្នកបុរាណវិទូកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតលើសាកសពម៉ាំមី៕