681 ezgif.com resize
Swift cc time

ផ្ទុះការតវ៉ាក្រោយ«ក្មេងទំនើង»សម្លាប់ប៉ូលិសហៃទីអស់ជាច្រើននាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប៉ូលិស​ប្រដាប់​អាវុធ​នៅ​ក្នុង​ការ​ធ្វើ​បាតុកម្ម​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ក្រុម​ក្មេង​ទំនើង​លើ​ប៉ុស្តិ៍​ប៉ូលិស​ដែល​បាន​បណ្តាល​ឱ្យ​មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់​ស្លាប់ នៅ​ក្នុង​ក្រុង Port-au-Prince ប្រទេស​ហៃទី។ AFP

ហៃទី ៖ ក្រុមបាតុករជាជនស៊ីវិល និងប៉ូលិសបានដើរដង្ហែរឆ្លងកាត់រដ្ឋធានី Port-au-Prince របស់ប្រទេសហៃទី ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់មន្ត្រីប៉ូលិសមួយចំនួនដោយក្រុមក្មេងទំនើងប្រដាប់អាវុធ ។

ផ្លូវនានាត្រូវបានបិទដោយរបាំងនៅថ្ងៃបន្ទាប់ពីក្រុមក្មេងទំនើងដែលគ្រប់គ្រងភាគច្រើននៃប្រទេសហៃទី និងតែងតែចាប់ជំរិតមនុស្សយកប្រាក់បានវាយប្រហារទីស្នាក់ការប៉ូលីសនៅទីក្រុង Liancourt ជាទីក្រុងមួយនៅភាគខាងជើងនៃប្រទេសហៃទី ដោយបានសម្លាប់មន្ត្រីចំនួន ៦ នាក់។

ក្រុមបាតុករបានព្យាយាមសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រី Ariel Henry ហើយរត់ទៅលើផ្លូវនៃអាកាសយានដ្ឋានអន្តរជាតិ Toussaint Louverture ដោយធ្វើឱ្យរំខានដល់ចរាចរណ៍ផ្លូវអាកាស។

កាលពីថ្ងៃពុធ មន្ត្រីប៉ូលិសពីរនាក់ត្រូវបានសម្លាប់ដោយអ្នកវាយប្រហារ មុនពេល ៤ នាក់ផ្សេងទៀតត្រូវបានអូសនៅខាងក្រៅប៉ុស្តិ៍ប៉ូលីស ហើយ "ប្រហារជីវិត" ស្នងការប៉ូលីស Jean Bruce Myrtil បានប្រាប់វិទ្យុក្នុងស្រុកថា យ៉ាងហោចណាស់ប៉ូលីសចំនួន ១៤ នាក់ត្រូវបានសម្លាប់ដោយក្រុមក្មេងទំនើងប្រដាប់អាវុធចាប់តាំងពីដើមឆ្នាំនេះ នេះបើយោងតាមមន្រ្តីប៉ូលីសជាតិនៃប្រទេសហៃទី។

ប្រទេសហៃទី ដែលជាប្រទេសក្រីក្របំផុតនៅអាម៉េរិកខាងជើង ត្រូវបានគ្រប់គ្រងដោយវិបត្តិនយោបាយ និងសេដ្ឋកិច្ចកាន់តែអាក្រក់ ដែលបង្កឡើងដោយការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ខែកក្កដា ឆ្នាំ ២០២១។

អង្គការសហប្រជាជាតិបានកត់ត្រាការចាប់ជំរិតចំនួន ១,៣៥៩ កាលពីឆ្នាំមុនក្នុងប្រទេសហៃទី។ ឃាតកម្មច្រើនជាង ២,០០០ ត្រូវបានកត់ត្រាក្នុងឆ្នាំ ២០២២ កើនឡើងមួយភាគបីធៀបនឹងឆ្នាំមុន៕

Khcct banner

អត្ថបទទាក់ទង