Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កូរ៉េខាងត្បូងចង់បាន«ពលករចំណាកស្រុក»ជាង១០ម៉ឺននាក់បន្ថែម

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកស្រុកប្រហែល ១០ម៉ឺននាក់ជាង នៅឆ្នាំនេះទៅធ្វើការនៅកសិដ្ឋាន និងរោងចក្ររបស់ខ្លួន

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកស្រុកប្រហែល ១១០,០០០នាក់នៅឆ្នាំនេះ ដើម្បីធ្វើការនៅកសិដ្ឋាន និងរោងចក្ររបស់ខ្លួន ប៉ុន្តែអាជីវកម្មមួយចំនួនជឿថានឹងត្រូវការច្រើនជាងនេះទៀត ដើម្បីបន្តដំណើរការអាជីវកម្មរបស់ពួកគេបន្ថែមទៀត។

បច្ចុប្បន្នវិស័យទាំងនេះកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្ម ដោយសារតែយុវជនកូរ៉េខាងត្បូងជាច្រើនបានគេចចេញពីការងារដែលចាត់ទុកថាកខ្វក់ និងគ្រោះថ្នាក់។ នៅក្នុងការស្ទង់មតិថ្មីៗនេះដោយសហព័ន្ធសហគ្រាសកូរ៉េ ដែលជាក្រុមបញ្ចុះបញ្ចូលអាជីវកម្មធំមួយ ប្រហែល ៤០ ភាគរយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលបានស្ទង់មតិបាននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលបានយល់ច្បាស់អំពីទំហំនៃបញ្ហានេះនោះទេ។

ពលករបរទេសថ្មីចំនួន ១១០,០០០ នាក់ ដែលនឹងត្រូវនាំយកមកក្នុងប្រទេសនៅឆ្នាំនេះ គឺដើម្បីចូលរួមចំណែកក្នុងអាជីវកម្មផ្សេងៗក្នុងប្រទេសកូរ៉េខាងត្បូង។ អ្នកសង្កេតការណ៍បាននិយាយថា បើគ្មានកម្មករចំណាកស្រុកទាំងនេះទេ កសិដ្ឋាន និងរោងចក្រមួយចំនួនរបស់កូរ៉េខាងត្បូងនឹងគ្មានបុគ្គលិក និងអាចប្រឈមមុខបិតទ្វាជាមិនខាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង