
ចិន៖ ក្រុង Heihe ក្នុងខេត្ត ហីឡុងជាំង ភាគឦសាននៃប្រទេសចិន កាលពីថ្ងៃចន្ទ បានកត់ត្រាសីតុណ្ហភាពទាបបំផុតរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៥៩ ដែលបានធ្លាក់ចុះក្រោម ៤០ អង្សាសេក្នុងរយៈពេល ៥ ថ្ងៃកន្លងមកនេះ។
សីតុណ្ហភាពទាបបំផុតកាលពីថ្ងៃចន្ទបានធ្លាក់ចុះដល់ដក ៤៩ អង្សាសេ ដែលនាំឱ្យមានអ័ព្ទកក និងជាសីតុណ្ហភាពទាបបំផុតដែលមិនធ្លាប់មាននៅក្នុងប្រព័ន្ធឧតុនិយមរបស់ចិនក្នុងរយៈពេល ៦៤ ឆ្នាំចុងក្រោយនេះ។
លោក Wu Chunde នាយកការិយាល័យឧតុនិយមបានគូសបញ្ជាក់ថាសូម្បីទឹកទន្លេ Wudi ក៏សីតុណ្ហភាពចុះដល់ដក ៤៩អង្សាដែរ។ លោកបន្ថែមថា នៅថ្ងៃទី ២៣ ខែមករាកន្លងទៅ សីតុណ្ហភាពទាបបំផុតដែលបានកត់ត្រានៅក្នុងតំបន់ទីក្រុងនៃទីក្រុង Xunke គឺដក ៤៤ អង្សាសេ ដែលបង្កើតកំណត់ត្រាថ្មីមួយចាប់តាំងពីស្ថានីយ៍ឧតុនិយមត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៥៩ ។ សីតុណ្ហភាពទាបបំផុតនៅក្នុងភូមិចំនួន ៣ នៃទីក្រុង Songshugou បានលើសពីដក ៤៩ អង្សាសេ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត បានចាត់វិធានការណ៍ជាមុន ដើម្បីធានាបាននូវការផ្គត់ផ្គង់ទឹក និងភ្លើង ខណៈដែលអាកាសធាតុត្រជាក់ខ្លាំងបានវាយប្រហារតំបន់នេះ។
ចំណែកលោក Ding អគ្គនាយករងនៃក្រុមហ៊ុនកំដៅ Xunke បាននិយាយថា "ដើម្បីទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំង ក្រុមហ៊ុនរបស់យើងបានចាប់ផ្តើមប្រើឡចំហាយបម្រុងដើម្បីបង្កើនសីតុណ្ហភាពកំដៅ ហើយយើងបានបង្កើតក្រុមជួយសង្គ្រោះជាង ២០នាក់ ដើម្បីដោះស្រាយកំហុសផ្សេងៗឲ្យបានទាន់វេលា៕