
វៀតណាម៖ ប៉ូលីសនៅទីក្រុងហាណូយបានចាប់ខ្លួនបុរសម្នាក់ដែលបានលួចទូរស័ព្ទស្មាតហ្វូនចំនួន ៩គ្រឿងពីប្រជាជនដែលមកទស្សនាវត្ត Tran Quoc ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី។ ប៉ូលីសស្រុក Tay Ho បានចាប់ខ្លួនលោក Chu Van Dung អាយុ ៣០ ឆ្នាំ ពីបទលួចទ្រព្យសម្បត្តិ។
លោក Dung បានប្រាប់ប៉ូលីសថា គាត់បានឆ្លៀតឱកាសដែលមនុស្សជាច្រើនបាននាំគ្នាទៅវត្ត Tran Quoc នៅព្រឹកថ្ងៃច័ន្ទ ដែលជាថ្ងៃទីពីរនៃបុណ្យចូលឆ្នាំថ្មី ដើម្បីលួចយកទូរស័ព្ទពីអាវ និងកាបូបរបស់អ្នកមកប្រារព្ធពិធីបុណ្យចូលឆ្នាំចិន។
វត្តព្រះពុទ្ធសាសនាចំណាស់ជាងគេក្នុងទីក្រុងហាណូយ ស្ថិតនៅលើកោះតូចមួយក្បែរច្រាំងភាគអាគ្នេយ៍នៃបឹងខាងលិច។ ក្នុងឱកាសបុណ្យតេត រឺ ចូលឆ្នាំចិន មនុស្សយ៉ាងច្រើនកុះករមកបួងសួងសុំសេចក្ដីសុខ និងសុភមង្គល។
កាលពីថ្ងៃចន្ទ លោក Dung បានលួចយកទូរស័ព្ទចំនួន ៩ គ្រឿង។ ក្នុងករណីនីមួយៗ គាត់បានបិទទូរស័ព្ទ ហើយដកស៊ីមកាតចេញភ្លាមៗ ដើម្បីកុំឲ្យមានការហៅចូល៕