Yearendyearend1140x150

កម្ពុជាគ្រោង«ខ្ចីលុយ»ពីដៃគូចំនួន១៧០០លានSDRនៅឆ្នាំ២០២៣

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបតំណាង)

ភ្នំពេញ៖ នៅក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា គ្រោនឹងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ក្នុងកម្រិត ១៧០០ លានSDR កើនឡើង ១០០ លាន SDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២។កម្ចីបន្ថែមពីក្រៅប្រទេសនេះ រាជរដ្ឋាភិបាលកម្ពុជាយកមកសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗមួយចំនួននៅកម្ពុជា។

បើយោងតាមក្រសួងសេដ្ឋកិច្ច កម្ចីនេះផ្អែកលើ ទំហំនៃតម្រូវការវិនិយោគសាធារណៈមានការកើនឡើង ដែលកម្ពុជាមានភាពចាំបាច់ក្នុងការកៀរគរធនធានបន្ថែមឱ្យបានច្រើនដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ទី២គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ ២០២៣ ជាគម្រោងវិនិយោគសាធារណៈក្នុងវិស័យអាទិភាព(ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការបង្កើនផលិតភាពសេដ្ឋកិច្ច និងផលិតភាពផលិតកម្ម)។

ជាមួយគ្នានោះ ស្ថានភាពបំណុលសាធារណៈកម្ពុជាច្ចុប្បន្ន និង ក្នុងរយៈពេលមធ្យម នៅតែមាន “ចីរភាព” និង “ហានិភ័យកម្រិតទាប” និង ការបន្តបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការគ្រប់គ្រង និង អនុវត្តគម្រោង។

បើតាមក្រសួងសេដ្ឋកិច្ច ប្រាក់ទាំងអស់នោះ នឹងផ្តោតសំខាន់លើវិស័យមួយចំនួនមានជាអាទិ៍ វិស័យថាមពលចំនួន ៧ គម្រោងគឺ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជំហានទី១, គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ជំហានទី២, គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ ជំហានទី៨, គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញជំហានទី២ (កញ្ចប់ឥណទានទី៣), គម្រោងសាងសង់ខ្សែបញ្ចូនអគ្គិសនី ១១៥ គីឡូវ៉ុល និងពង្រីកបណ្តាញអគ្គិសនីជនបទ, គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីជនបទ ជំហានទី២, គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធខ្សែបញ្ជូនអគ្គិសនី ( ហិរញ្ញប្បទានបន្ថែម)។

ក្រសួងបញ្ជាក់ថា ថវិកាកម្ចីទាំងនេះនឹងចូលរួមអភិវឌ្ឍលើគម្រោងនានាក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា៖ វិស័យធារាសាស្ត្រចំនួន ៥ គម្រោងគឺ គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ, គម្រោងកាត់បន្ថយគ្រោះទឹកជំនន់និងអភិវឌ្ឍន៍ធារា្រស្តបរវេល ខេត្តបាត់ដំបង,កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជា ជំហានទី២, គម្រោងគ្រប់គ្រងធនធានទឹកចម្រុះ, គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ apjood and ហសម័ពនិងកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចំនួន ៦ គម្រោងគឺ គម្រោងសាងសង់ស្ពានទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា), គម្រោងលើកកម្រិតកំណាត់ផ្លូវជាតិលេខ ៣(គ.ម.លេខ១៨១+១០០-វាលរេញ), គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់និងផ្លូវតភ្ជាប់ផ្លូវជាតិលេខ៥ (ជំហានទី២) គម្រោងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិបាច លេខ៥ ពីធ្លាម្អម ខេត្តពោធិ៍សាត់-ក្រុងបាត់ដំបង និងពីក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត (កញ្ចប់ឥណទានទី៣), គម្រោងកែលម្អការតភ្ជាប់ជនបទ, គម្រោងកែលមួកុហការតភ្ជាប់ជនបទភូមិភាគឦសាន;ជាស-វិស័យសុខាភិបាលចំនួន១ គម្រោងគឺ+ គម្រោងធ្វើឱ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្ត។

វិស័យអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១ គម្រោងគឺ គម្រោងបណ្តុះបណ្តាលជំនាញសម្រាប់តម្រូវការសេដ្ឋកិច្ចពេលអនាគត; វិស័យកសិកម្មចំនួន ៣ គម្រោងគឺ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ, កម្មវិធីអភិវឌ្ឍន៍កសិកម្មតំបន់ពីងលើទឹកភ្លៀងសម្រាប់ប្រទេសកម្ពុជា, កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង ពាណិជ្ជកម្មផលិតផលកសិកម្ម; និង វិស័យអាទិភាពផ្សេងទៀតចំនួន ៥ គម្រោងគឺ កម្មវិធីវិមជ្ឈការសេវាសាធារណៈនិងការគ្រប់គ្រងហិរញ្ញវត្ថុ ជំហានទី២ អនុកម្មវិធីទី១, កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអនុកម្មវិធីចំនួន២, គម្រោងសន្ដិសុខទឹកចម្រុះ និងគ្រប់គ្រងធនធានធម្មជាតិ, គម្រោងសេដ្ឋកិច្ចឌីជីថល និងការវិនិយោគលើការប្រកួតប្រជែងនៅកម្ពុជា, គម្រោងគ្រប់គ្រងកាកសណល់រឹង និងផ្លាស្ទិក៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង