Yearendyearend1140x150

ក្រុម G7 ប្តេជ្ញាគាំទ្រវិស័យថាមពលរបស់អ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken 

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 និងប្រទេសដៃគូផ្សេងទៀត កាលពីថ្ងៃអង្គារ បានសន្យារក្សាការគាំទ្ររបស់ពួកគេ សម្រាប់វិស័យថាមពលរបស់អ៊ុយក្រែន រួមទាំងការផ្តល់ឧបករណ៍ និងជំនួយមនុស្សធម៌ផ្សេងទៀត ក្នុងរដូវរងារជូនចំពោះអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ ដែលក្នុងនោះប្រទេសនានាក៏បានប្តេជ្ញាបន្តការសម្របសម្រួលលើកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បី "ធ្វើឱ្យទំនើប និងបំបែកបណ្តាញថាមពលរបស់ខ្លួន" ដើម្បីបន្តជួយគាំទ្រអ៊ុយក្រែនក្នងការច្បាំងជាមួយរុស្សី។ រដ្ឋមន្ត្រីការបរទេសបានអំពាវនាវជាថ្មីឱ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារលើប្រព័ន្ធថាមពល និងកំដៅរបស់អ៊ុយក្រែន។

ក្រុម G7 នេះបានប្តេជ្ញាបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធរបស់ខ្លួនក្នុងការផ្តល់ឧបករណ៍ និងជំនួយមនុស្សធម៌ក្នុងរដូវរងារនេះ ទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់អ៊ុយក្រែនក្នុងការធ្វើទំនើបកម្ម និងបំបែកបណ្តាញថាមពលរបស់ខ្លួន និងរួមបញ្ចូលជាមួយប្រព័ន្ធអឺរ៉ុប"។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានគូសបញ្ជាក់ថាប្រទេសរបស់លោកបានបន្តធ្វើការជាមួយដៃគូដើម្បីពន្លឿនការងារជួសជុល ដើម្បីស្ដារឡើងវិញនូវកន្លែងផលិត និងចែកចាយ ដើម្បីធ្វើឱ្យប្រព័ន្ធថាមពលមានកម្រិតទាប និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលថ្មី។

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi 

សម្រាប់លោក Shmyhal ប្រទេសអ៊ុយក្រែនមានទុនបម្រុងធ្យូងថ្ម និងឧស្ម័នគ្រប់គ្រាន់សម្រាប់ខែដែលនៅសេសសល់នៃរដូវរងា ទោះបីជាមានការវាយប្រហាររបស់រុស្ស៊ីម្តងហើយម្តងទៀតលើប្រព័ន្ធថាមពលរបស់ខ្លួនក៏ដោយ។ លោកបានបន្ថែមថា ស្ថានភាពក្នុងវិស័យថាមពលនៅតែមានភាពលំបាក ប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង បន្ទាប់ពីយុទ្ធនាការរយៈពេលមួយខែរបស់រុស្សី នៃយន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបានបំផ្លាញប្រព័ន្ធថាមពលប្រហែល ៤០ ភាគរយ។

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal (ស្តាំ) 

នៅខ្វះតែមួយខែទៀតនោះទេដល់មួយឆ្នាំពេញនៃការផ្ទុះសង្រ្គាមរុស្សី និងអ៊ុយក្រែនដោយមានមនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ផ្សេងទៀតត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេចាប់តាំងពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង