Yearendyearend1140x150

លោក ស៊ី ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនការត្រៀមខ្លួនប្រយុទ្ធ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង

ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជំរុញឱ្យកងកម្លាំងប្រដាប់អាវុធបង្កើនការត្រៀមខ្លួនប្រយុទ្ធដើម្បីការពារសន្តិសុខជាតិ និងស្ថិរភាពសង្គម។ លោកស៊ី បានគូសបញ្ជាក់បែកនេះទៅកាន់ទាហាននៃប្រទេសចិនក្នុងអំឡុងពេលត្រួតពិនិត្យកងកម្លាំងប្រដាប់អាវុធតាមរយៈតំណភ្ជាប់វីដេអូនៅមុនពិធីបុណ្យនិទាឃរដូវ ឬបុណ្យចូលឆ្នាំចិន។

ក្នុងឱកាសនោះ លោក ស៊ី បានស្វាគមន៍យ៉ាងរីករាយចំពោះពលរដ្ឋចិនដែលបម្រើការនៃកងទ័ពរំដោះប្រជាជន (PLA) និងកងកម្លាំងប៉ូលីសប្រដាប់អាវុធ។

ថ្លែងជាមួយទាហានការពារព្រំដែននៅ Khunjerab ក្រោមបញ្ជាការយោធា Xinjiang ភាគពាយ័ព្យប្រទេសចិន លោក ស៊ី បានលើកទឹកចិត្តពួកគេឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត និងទទួលបានសមិទ្ធផលកាន់តែច្រើន ជាពិសេសត្រៀមខ្លួនប្រយុទ្ធជានិច្ចប្រសិនបើមានការឈ្លានពានណាមួយពីសំណាក់ប្រទេសជិតខាង រឺមហាអំណាចណាមួយ។ លោក ស៊ីក៏បានជំរុញឱ្យទាហានកងទ័ពអាកាសមានការប្រុងប្រយ័ត្នបន្ថែមទៀតក្នុងការការពារសន្តិសុខការពារដែនអាកាសរបស់ប្រទេសក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ក្នុងអំឡុងកិច្ចពិភាក្សាជាមួយអង្គភាព Falcon Commando ដែលជាក្រុមប្រឆាំងភេរវកម្ម ក្រោមកងកម្លាំងប៉ូលីសប្រដាប់អាវុធប្រជាជន លោក ស៊ី បានជំរុញឱ្យកងទ័ពជាមួយអង្គភាពខិតខំពង្រឹងជំនាញរបស់ពួកគេ ដើម្បីក្លាយជាឆ្មាំដ៏ស្មោះត្រង់សម្រាប់ប្រទេសជាតិ។

សម្រាប់លោក ស៊ី កងកម្លាំងប្រដាប់អាវុធគួរតែបង្កើនការត្រៀមខ្លួនប្រយុទ្ធ ការពារសន្តិសុខជាតិ និងស្ថិរភាពសង្គមយ៉ាងរឹងមាំ ហើយបំពេញបេសកកម្មបន្ទាន់ លំបាក និងគ្រោះថ្នាក់ដែលពួកគេអាចធ្វើបានដើម្បីធានាថាប្រជាជនទូទាំងប្រទេសនឹងមាន រីករាយ សន្តិភាព និងសុវត្ថិភាព ក្នុងពិធីបុណ្យចូលឆ្នាំចិនខាងមុខ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង