Yearendyearend1140x150

លោកស៊ីជិនពីងជំរុញឲ្យរក្សាសណ្តាប់ធ្នាប់នា«បុណ្យចូលឆ្នាំចិន»ខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ប្រធានាធិបតីចិនលោក Xi Jinping បានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែងដើម្បីធានានូវពិធីបុណ្យចូលឆ្នាំថ្មីដ៏រីករាយ និងសន្តិភាព នៅពេលដែលលោកបានជួបពិភាក្សាជាមួយសាធារណជនទូទៅមកពីទូទាំងប្រទេសនៅមុនពិធីបុណ្យនិទាឃរដូវប្រពៃណីចិន។

លោក ស៊ី ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មាការយោធាមជ្ឈិម បានជួបសំណេះសំណាលជាមួយបុគ្គលិកពេទ្យក្នុងមន្ទីរពេទ្យ ប្រជាពលរដ្ឋនៅមណ្ឌលថែទាំ អ្នកដំណើរ និងបុគ្គលិកនៅ ស្ថានីយ៍រថភ្លើងល្បឿនលឿន អ្នកលក់ និងពលរដ្ឋចិនជាច្រើនក្នុងប្រទេសចិន។

ថ្លែងទៅកាន់សាធារណជនទូទៅ បន្ទាប់មក លោក ស៊ី បានស្វាគមន៍ជាលើកដំបូងទៅកាន់ប្រជាជនចិនទាំងអស់ និងជាពិសេសចំពោះមន្រ្តីដែលប្រចាំការនាបុណ្យចូលឆ្នាំចិននាពេលខាងមុខ។ លោកបាននិយាយថា បំណងធំបំផុតរបស់លោកគឺឲ្យអ្នករាល់គ្នាមានសុភមង្គលក្នុងថ្ងៃចូលឆ្នាំ។

លោកបានអំពាវនាវដល់គណៈកម្មាធិការបក្ស និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ធានាការផ្គត់ផ្គង់អគ្គិសនី ឧស្ម័ន និងកំដៅក្នុងឱកាសបុណ្យជាតិ រឹតបន្តឹងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីការពារគ្រោះអាសន្ន និងគ្រោះថ្នាក់គ្រប់ប្រភេទដល់ពលរដ្ឋចិនទាំងអស់ ដោយនេះដើម្បីធ្វើឱ្យប្រាកដថា ប្រជាជនគ្រប់ជនជាតិក្នុងប្រទេសអាចបា្ររព្ធពិធីបុណ្យចូលឆ្នាំចិនដោយរីករាយជាទីបំផុត។

លោក ស៊ី ក៏បានទទួលស្គាល់សមិទ្ធិផលដែលសម្រេចបានក្នុងវិស័យផ្សេងៗក្នុងឆ្នាំកន្លងមក ហើយបានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាឱ្យទទួលបានលទ្ធផលជាផ្លែផ្កាកាន់តែច្រើននៅក្នុងឆ្នាំថ្មី។ ពិធីបុណ្យនិទាឃរដូវឆ្នាំនេះ ឬបុណ្យចូលឆ្នាំចិន នឹងត្រូវចាប់ផ្តើមនាថ្ងៃទី ២២ ខែមករានេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង