រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ៖ ទទួលស្វាគមន៍ឆ្នាំថ្មីប្រពៃណីចិន ឆ្នាំថោះ ឆ្នាំនៃលាភសំណាង សុភមង្គល និងសិរីសួស្តីនៅណាហ្គាវើលដ៍! សូមអញ្ជើញទៅកម្សាន្ត និងទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយការផ្តល់ជូនម្ហូបនាំសំណាង នំប្រពៃណីចិន ការតុបតែងលម្អដ៏ទាក់ទាញ និងការផ្តល់ជូនជាច្រើនទៀត រៀងរាល់ថ្ងៃ ពីឥឡូវនេះរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ។
ក្រុមមេចុងភៅដ៏ចំណានប្រចាំភោជនីយដ្ឋានចិនឈ្នះពានរង្វាន់ Fortune Palace និង Hall of Golden Chimes បានច្នៃបង្កើតនូវម្ហូបរសជាតិដើមបែបចិនដ៏សម្បូរបែបដើម្បីអបអរបុណ្យចូលឆ្នាំចិនប្រកបដោយសិរីមង្គលសម្រាប់អតិថិជនរីករាយជាមួយក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងដៃគូធុរកិច្ច។ អតិថិជន អាចកម្ម៉ង់ម្ហូបឈុត តម្លៃចាប់ពី $៤៨៨ សម្រាប់មួយតុគ្នា ១០ នាក់ រួមមាន ស៊ុបក្រពះត្រី អយស្ទ័រក្រៀម បង្កងមេគង្គ ត្រីតុកកែ ជើងជ្រូកខជាមួយផ្សិតចិន សារាយសមុទ្រខ្មៅ ។ល។ អតិថិជនអាចកម៉្មង់ម្ហូបដាច់ដោយឡែកបានផងដែរ តម្លៃចាប់ពី $១៦ ដែលមានម្ហូបពេញនិយម ដូចជា ម្ហូបអ៊ីសាងនាំសំណាងលាយជាមួយបង្កងអូស្ត្រាលី ប៉ាវហ៊ឺអាហ្រ្វិកខាងត្បូង ត្រីសាលម៉ុនអាត្លង់ទិក គ្រឿងសមុទ្រ ឬសាច់មាន់។ ម្ហូបពេញនិយមមួយមុខទៀត រួមមាន ឆ្នាំងមហាសម្បត្តិដែលមានគ្រឿងសមុទ្រ ចម្រុះ និងសាច់សម្រាប់គ្នា ៦ ឬ ១០ នាក់ព្រមទាំងមុខម្ហូបដែលច្នៃដោយមេចុងភៅជាច្រើនមុខទៀត។ ទំនាក់ទំនងកក់ទុកមុនតាមរយៈលេខ ០២៣ ២៦៣ ០៣១ ឬអ៊ីម៉ែល [email protected] ។
រីឯម្ហូបនាំលាភសម្រាប់រដូវកាលពិសេសនេះ ក៏មានបម្រើជូននៅភោជនីយដ្ឋាន Chopstick (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) និង Golden Bowl (ជាន់ទី១ ណាហ្គាវើលដ៍ទី២) ២៤ ម៉ោងលើ ២៤ ម៉ោងផងដែរ។ ចំណាយចាប់ពី $៤ អតិថិជនអាចពិសាមីគ្រឿងសមុទ្រឆាស្រួយ ជើងជ្រូកខជាមួយសារាយសមុទ្រខ្មៅ រួមនឹងបង្អែម ដូចជា នំនៀនកៅនាំលាភលាយដូង និងសណ្តែកដី ។ល។
សម្រាប់បរិយាកាសដ៏ស្រស់ស្រាយ សូមអញ្ជើញទៅរីករាយនៅកន្លែងទទួលភ្ញៀវ Lobby Lounge (ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ដើម្បីទទួលទានឈុតអាហារសម្រន់ពេលរសៀលបែបអាស៊ី តម្លៃត្រឹមតែ $២២ ពីម៉ោង ១២ ថ្ងៃត្រង់ដល់ ៥ ល្ងាច។ បង្កើនសេចក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលជាមួយក្រុមគ្រួសារ មិត្តរួមការងារ និងអតិថិជនដោយជាវនំប្រពៃណីចិន និងបង្អែមពិសេសជាច្រើនមុខសម្រាប់ពួកគាត់ ពីម៉ោង ៧ ព្រឹកដល់ ១ ទៀបភ្លឺ នៅ Lobby Lounge និងភោជនីយដ្ឋាន Food Pavilion (ជាន់ក្រោមដី ណាហ្គាវើលដ៍ទី២) រួមមាន នំចាហួយរូបត្រីលាយដូង នំស្រួយរសជាតិម្នាស់ នំសណ្តែកដីស្រួយលាយល្ង និងនំជាច្រើនទៀត តម្លៃចាប់ពី $៣ ប៉ុណ្ណោះ។
ឆ្នាំនេះ អតិថិជននឹងទទួលបានតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាតឥតគិតថ្លៃនៅពេលពួកគេទទួលទានប៊ុហ្វេឌីមសាំពិសេសនៅភោជនីយដ្ឋាន Hall of Golden Chimes ឬអាហារថ្ងៃត្រង់ថ្ងៃអាទិត្យនៅភោជនីយដ្ឋានបារាំង Le Gourmet ឬភោជនីយដ្ឋានអ៊ីតាលី Bistro Romano (ជាន់ទី១ ណាហ្គាវើលដ៍ទី១) ឬទិញកញ្ចប់សេវាកម្មស្ប៉ាចាប់ពី $១០៨ នៅមណ្ឌលស្ប៉ា The Spa at NagaWorld ឬ The Elixir of Life ឬអតិថិជនអាចទិញតុក្កតារូបកូនទន្សាយដ៏ស្រស់ស្អាត មួយតម្លៃ $៨,៨០ នៅហាងលក់វត្ថុអនុស្សាវីរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ចំណែកសមាជិកណាហ្គាវើលដ៍រីវ៉ត អាចទទួលតុក្កតារូបកូនទន្សាយមួយដោយប្តូរ ៨៨ ពិន្ទុ ឬសន្សំ ១៨៨ ពិន្ទុក្នុងមួយថ្ងៃ (ផ្តល់ជូនម្តងសម្រាប់សមាជិក Reserve ប៉ុណ្ណោះ)។ ផ្តល់ជូនរហូតអស់ពីស្តុក។
ប្រសិនបើក្រឡេកទៅមើលការតុបតែងលម្អដើម្បីអបអរឆ្នាំថោះរបស់ណាហ្គាវើលដ៍វិញ ឃើញថាបង្កើតជាបរិយាកាសដ៏ប្លែកអារម្មណ៍នៅក្នុងអគារ រីឯការតុបតែងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ មានអំពូលភ្លើងចម្រុះពណ៌ដ៏ទាក់ទាញសម្រាប់ថតទុកជាអនុស្សាវរីយ៍ និងបង្ហោះនៅលើបណ្តាញសង្គម។ រូបសំណាករូបទន្សាយកម្ពស់ ៤,៥ ម៉ែត្រ និងរូបសំណាកទេវតាទ្រព្យដ៏ធំ ក៏មានដាក់បង្ហាញនៅលើសួនដើម្បីនាំសំណាងផងដែរ។
សូមតាមដានទំព័រហ្វេសប៊ុក និង Instagram របស់ណាហ្គាវើលដ៍ដើម្បីទទួលបានដំណឹងអំពីការផ្តល់ជូនថ្មីៗក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ជូនពរសំណាងល្អ និងហេងៗទាំងអស់គ្នា!
អំពីណាហ្គាវើលដ៍
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។