Yearendyearend1140x150

សភាវៀតណាមបើកសម័យប្រជុំវិសាមញ្ញក្នុងការរើសនាយករដ្ឋមន្រ្តីថ្មី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ពិធីបើកសម័យប្រជុំវិសាមញ្ញរដ្ឋសភា ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។ រូបភាពដោយសារព័ត៌មានរដ្ឋសភាវៀតណាម

វៀតណាម៖ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនឹងបើកកិច្ចប្រជុំវិសាមញ្ញនៅរសៀលថ្ងៃពុធដើម្បីពិភាក្សាក្នុងការជ្រើសរើសនាយករដ្ឋមន្រ្តីវៀតណាមថ្មី។ កិច្ចប្រជុំសភានឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញដោយគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តនៅថ្ងៃអង្គារកន្លងទៅ បានឃើញប្រធានរដ្ឋ Nguyen Xuan Phuc លាលែងពីតំណែងជាប្រធាន សមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈិម ព្រមទាំងជាប្រធានក្រុមប្រឹក្សាការពារជាតិ សន្តិសុខនៃអាណត្តិ ២០២១-២០២៦ ។

យោងតាមសេចក្តីថ្លែងការណ៍ពីកិច្ចប្រជុំគណៈកម្មាធិការបានឲ្យដឹងថា ក្នុងនាមជានាយករដ្ឋមន្ត្រីក្នុងអំឡុងពេល ២០១៦-២០២១ លោក Phuc បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការដឹកនាំ និងគ្រប់គ្រងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត កូវីដ១៩ ដែលលទ្ធផលគឺមានប្រសិទ្ធភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមេដឹកនាំចម្បងនៃកិច្ចខិតខំប្រឹងប្រែងនេះ លោកមានទំនួលខុសត្រូវចំពោះការអនុញ្ញាតឱ្យមន្ត្រីមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រីពីររូប និងរដ្ឋមន្ត្រីបីរូប ប្រព្រឹត្តការរំលោភដែលបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរចំពោះច្បាប់ក្នុងនាមជានាយករដ្ឋមន្រ្តី។

បើតាមសេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា "ដោយសារគាត់ដឹងយ៉ាងច្បាស់អំពីទំនួលខុសត្រូវរបស់គាត់ចំពោះបក្ស និងប្រជាជននោះលោក Phuc បានដាក់សំណើសុំលាលែងពីតំណែងរបស់គាត់ ហើយចូលនិវត្តន៍" ។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ របស់វៀតណាមបានចែងថា ប្រធានាធិបតីគឺជាប្រមុខរដ្ឋ តំណាងឱ្យប្រទេសក្នុងកិច្ចការផ្ទៃក្នុង និងខាងក្រៅ។ ប្រធានាធិបតីត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ ហើយដូច្នេះសភានឹងអនុវត្តនីតិវិធីដើម្បីបណ្តេញលោក Phuc ជាប្រធាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង