Yearendyearend1140x150

នេប៉ាល់ចាប់ផ្តើមដំណើរការ«ជើងហោះហើរ»មួយចំនួនឡើងវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នេប៉ាល់៖ ប្រទេសនេប៉ាល់កាលពីថ្ងៃចន្ទបានបន្តសេវាកម្មហោះហើរមួយចំនួនរវាងរដ្ឋធានី កាតាម៉ាន់ឌូ និង ប៉ុកហារ៉ា របស់ខ្លួនជាកន្លែងដែលកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះកំពុងបន្តនៅកន្លែងនៃការធ្លាក់យន្តហោះដ៏គ្រោះថ្នាក់។ ទោះបីជាមានការដំណើរការឡើងវិញមួយផ្នែកនៃសេវាកម្មហោះហើរដែលតភ្ជាប់ទីក្រុង កាតាម៉ាន់ឌូ និង ប៉ុកហារ៉ា ក៏ដោយ ក៏អ្នកដំណើរមួយចំនួនហាក់មានការព្រួយបារម្ភពីសុវត្ថិភាពជាខ្លាំង។

យន្តហោះ Yeti Airlines ដឹកអ្នកដំណើរ ៦៨ នាក់ និងសមាជិកនាវិក ៤ នាក់បានធ្លាក់កាលពីថ្ងៃអាទិត្យនៅក្នុងជ្រលងទន្លេ Seti ក្បែរទីក្រុង ប៉ុកហារ៉ា ខណៈដែលកំពុងហោះហើរពី កាតាម៉ាន់ឌូ ទៅ ប៉ុកហារ៉ា។

យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) កាលពីថ្ងៃអង្គារ សាកសពចំនួន ៧០នាក់ ត្រូវបានរកឃើញពីកន្លែងធ្លាក់យន្តហោះ ដោយមានជនរងគ្រោះចំនួន ៤១ នាក់ត្រូវបានកំណត់អត្តសញ្ញាណ។ប្រតិបត្តិការស្វែងរកនៅកន្លែងធ្លាក់យន្តហោះនៅតែបន្តបន្ទាប់ពីឧបទ្ទវហេតុសោកនាដកម្ម ដែលជាការសម្លាប់មនុស្សច្រើនបំផុតនៅក្នុងប្រទេសក្នុងរយៈពេលជាង ៣ ទសវត្សរ៍។

លោក Prasand Kumar Shah ជានិស្សិតជនជាតិនេប៉ាល់បាននិយាយថា "ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងនៅពេលដែលខ្ញុំបានទទួលដំណឹងនេះ ដោយសារតែខ្ញុំបានរស់នៅក្រុង ប៉ុកហារ៉ា អស់រយៈពេលប្រាំមួយឆ្នាំ ហើយខ្ញុំមានអារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះទីក្រុងនេះ ខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់ចំពោះហេតុការណ៍ដ៏រន្ធត់មួយនេះ" ។

ទន្ទឹមនឹងនេះ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់បានធ្វើតេស្តបច្ចេកទេសយ៉ាងទូលំទូលាយលើយន្តហោះ ATR-42 និង ATR-72 ដោយក្នុងនោះមិនមានកំហុសបច្ចេកទេសត្រូវបានរកឃើញនៅលើយន្តហោះណាមួយក្នុងអំឡុងពេលធ្វើតេស្តនោះទេ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង