Yearendyearend1140x150

សាក្សីរំឭកពីការធ្លាក់យន្តហោះដឹកអ្នកដំណើរស្លាប់នៅនេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នេប៉ាល់៖ សាក្សីបាននិងកំពុងរំលឹកឡើងវិញនូវបទពិសោធន៍របស់ពួកគេបន្ទាប់ពីឧប្បត្តិហេតុធ្លាក់យន្តហោះដឹកអ្នកដំណើរកាលពីថ្ងៃអាទិត្យដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦៨ នាក់នៅក្នុងទីក្រុងទេសចរណ៍ ប៉ុកហារ៉ា កណ្តាលប្រទេសនេប៉ាល់។

ប្រតិបត្តិការជួយសង្គ្រោះដែលមានការចូលរួមពីទាហាន និងមន្រ្តីប៉ូលីស នៅតែបន្តក្នុងការស្វែងរកមនុស្ស ៤ នាក់ដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីឧបទ្ទវហេតុដ៏សោកនាដកម្មនេះ។

លោក Sharma សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា «ខ្ញុំបានឮសំឡេងចម្លែកៗចំនួនបួនដង ភ្លាមៗនោះប្រហែលជាប៉ុន្មានាទីក្រោយមកយន្តហោះក៏ចាប់ផ្តើមធ្លាក់ចុះតែម្តង ខ្ញុំក៏ប្រញាប់ប្រញាល់ឡើងទៅដំបូលផ្ទះ ឃើញផ្សែងហុយផ្សែងយ៉ាងសន្ធោសន្ធៅនៅក្បែរនោះ។ លោកបន្ថែមថា «ពេលខ្ញុំមកជិតកន្លែងធ្លាក់ ខ្ញុំឃើញសាកសព២នាក់ ខ្ញុំស្រែកឲ្យគេជួយ តែគ្មានអ្នកណាមកទេ ខ្ញុំយកសាកសព៨នាក់ចេញដោយខ្លួនឯង ហើយ២នាក់នៅមានជីវិត ទើបខ្ញុំហៅរថយន្តសង្គ្រោះមកដឹកទៅ មន្ទីពេទ្យក្បែរនោះ” ។

អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Yeti បាននិយាយថា អ្នកដំណើរ ៦៨ នាក់ និងសមាជិកនាវិក ៤ នាក់នៅលើយន្តហោះ រួមទាំងជនបរទេសយ៉ាងតិច ១៥ នាក់ផងដែរ។

កាលពីថ្ងៃអាទិត្យ សាកសពមនុស្សចំនួន ៦៨ នាក់ត្រូវបានរកឃើញពីកន្លែងធ្លាក់នៅជ្រលងទន្លេ Seti ក្នុងស្រុក Kaski។ លោក ប៉ារីយ៉ា មន្ត្រីប៉ូលិសដែលចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះបាននិយាយថា "ជើងហោះហើរបានមកដល់ដោយចៃដន្យ បន្ទាប់មកវាបានឆេះហើយធ្លាក់។ អ្នកដំណើរប្រហែលពី ១៥ ទៅ ២០ នាក់ត្រូវបានឆេះទាំងស្រុង។

នាយករដ្ឋមន្ត្រីនេប៉ាល់ លោក Pushpa Kamal Dahal បានហៅកិច្ចប្រជុំបន្ទាន់មួយ នៃគណៈរដ្ឋមន្ត្រីរបស់លោក ហើយបានជំរុញឱ្យភ្នាក់ងាររដ្ឋធ្វើការលើប្រតិបត្តិការជួយសង្គ្រោះ។ ឧបទ្ទវហេតុអាកាសចរណ៍មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសនេប៉ាល់ ដែលជារឿយៗបណ្តាលមកពីផ្លូវដាច់ស្រយាល កំពូលភ្នំខ្ពស់ៗ និងការប្រែប្រួលអាកាសធាតុភ្លាមៗ ដែលអាចធ្វើឱ្យមានស្ថានភាពគ្រោះថ្នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង