
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៧មករានេះ បានចេញសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្ហូរបន្តមានឥទ្ធិពលមកលើក្រកម្ពុជាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ អាកាសធាតុនឹងចុះត្រជាក់។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២០-២៣ °C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យម ពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍ ៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។
២-តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមា មានពី ១៧-២១ °C
- សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្គរ ពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍ ៖ ខេត្តមណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។
៣-តំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
- សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
- អាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ។