Cctime 6monthsfree desktop
Cc times  web banner kh (2)

រញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ វាយប្រហារប្រទេសឥណ្ឌូណេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
គ្រោះរញ្ជួយដីនេះ ស្ថិតនៅចំងាយ ៤៨គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលជាតំបន់ឆ្នេរសមុទ្រ ក្នុងខេត្ត Aceh ក្នុងជម្រៅ ៤៨គីឡូម៉ែត្រ

ហ្សាការតា៖ គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយបានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅព្រឹកថ្ងៃចន្ទ ។ ប៉ុន្តែភ្លាមៗនោះមិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានកើតឡើងនៅចម្ងាយ ៤៨ គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង Singkil ដែលជាតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Aceh ក្នុងជម្រៅ ៣៧ គីឡូម៉ែត្រ។ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោងប្រហែល ៦ ព្រឹក។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិត ៦.២ ហើយបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបានបន្ថែមថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ។ លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរញ្ជួយដីបានធ្វើឱ្យមនុស្សមានការភ័យស្លន់ស្លោជាខ្លាំង។

ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រជុំកោះដ៏ធំដែលមានប្រជាជនជាង ២៧០ លាននាក់ តែងតែរងការវាយប្រហារដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើង ដោយសារតែទីតាំងរបស់វានៅលើ "Ring of Fire" ដែលជាធ្នូនៃភ្នំភ្លើង និងខ្សែបន្ទាត់គ្រោះថ្នាក់នៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ កាលពីថ្ងៃទី ២១ ខែវិច្ឆិកាឆ្នាំមុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣១ នាក់ និងរបួសជិត ៦០០ នាក់នៅក្នុងទីក្រុង Cianjur ភាគខាងលិចកោះជ្វា។ វាជាគ្រោះមហន្តរាយបំផុតនៅក្នុងប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ ២០១៨ នៅកោះ Sulawesi បានសម្លាប់មនុស្សប្រហែល ៤,៣៤០ នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង