Yearendyearend1140x150

UPDATE៖មនុស្ស៦៨នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់«យន្តហោះ»នៅនេប៉ាល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

នេប៉ាល់៖ ហេតុការណ៍ធ្លាក់យន្តហោះមួយ បានកើតឡើងនៅថ្ងៃអាទិត្យទី ១៥ មករា នៅភាគកណ្តាលប្រទេសនេប៉ាល់ ដែលស្ថិតនៅតាមជ្រលងជួរភ្នំហិមាល័យ។ យន្តហោះនេះ មានដឹកមនុស្សចំនួន ៧២នាក់ ដែលតាមការស្មាន គឺប្រហែលជាមិនមានអ្នករួចរស់ជីវិតទេ។គិតត្រឹមម៉ោងនេះ មនុស្ស ៦៨ នាក់បានស្លាប់ ខណៈ៤នាក់ទៀតកំពុងបាត់ខ្លួន។

យន្តហោះបានចេញដំណើរពីព្រលានយន្តហោះអន្តរជាតិ រដ្ឋធានីកាតម៉ាន់ដូ ឆ្ពោះទៅកាន់ព្រលានយន្តហោះ Pokhara ភាគកណ្តាលប្រទេស មុននឹងធ្លាក់ក្នុងជ្រលងភ្នំ មិនឆ្ងាយប៉ុន្មានពីគោលដៅ។ យោងតាមរូបភាពបង្ហោះផ្សាយតាមបណ្តាញសង្គម គេឃើញមនុស្សម្នាជាច្រើននាក់ ឈរចោមរោមពីលើទីទួល សំឡឹងទៅមើលយន្តហោះដែលកំពុងឆាបឆេះ ផ្សែងខ្មៅខ្មួលខ្មាញ់។

ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់បានរុករកតាមជម្រាលភ្នំដែលជាកន្លែងដែលជើងហោះហើរដែលដឹកមនុស្សចំនួន ៧២ ។បន្ថែមពីនេះវាគឺជាការធ្លាក់យន្តហោះដ៏សាហាវបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ មក។

បច្ចុប្បន្នក្រុមសង្គ្រោះ បានព្យាយាមពន្លត់ភ្លើង និង ស្វែងរកអ្នករស់រានមានជីវិត បើទោះបីជាគ្មានសង្ឃឹមក្តីចំណែករដ្ឋាភិបាលនេប៉ាល់ បានបើកការស៊ើបអង្កេត ស្វែងរកមូលហេតុ បណ្តាលឲ្យធ្លាក់យន្តហោះនេះ ដែលលទ្ធផលស៊ើបអង្កេត និង បង្ហាញឲ្យដឹង ក្នុងរវាង៤៥ថ្ងៃទៀត។

គួរបញ្ជាក់ថា នេប៉ាល់ គឺជាប្រទេសដែលស្ថិតនៅលើជ្រលងភ្នំហិមាល័យ ពុំមានផ្លូវថ្នល់ខ្វាត់ខ្វែងឡើយ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យអាកាសចរណ៍នេប៉ាល់ បានរីកដុះដាលជាខ្លាំង តាមរយៈការដឹកជញ្ជូនទំនិញសម្ភារៈ និង ជាពិសេសអ្នកដំណើរ អ្នកទេសចរណ៍ជាតិនិងអន្តរជាតិ ដែលនិយមធ្វើដំណើរទៅឡើងភ្នំហិម៉ាល័យ។សហភាពអឺរ៉ុប បានហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ពីដែនអាកាសរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៣ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាព៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង