Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលខេត្តកណ្ដាល៖ការជូនពររវាងខេត្តពីរនៃកម្ពុជា-វៀតណាមបង្ហាញពីសាមគ្គីភាពនិងមិត្តភាព

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

វៀតណាម៖ ក្រុមប្រឹក្សាខេត្តកណ្ដាល នារសៀលថ្ងៃទី១២ មករា បានដឹកនាំគណៈប្រតិភូខេត្តកណ្ដាល អញ្ជើញទៅសួរសុខទុក្ខថ្នាក់ដឹកនាំខេត្តប៊ិញយឿង ប្រទេសវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ដែលជិតឈានចូលមកដល់នាពេលខាងមុខនេះ។ ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ការជូនពររវាងខេត្តទាំងពីរ គឺបង្ហាញពីស្មារតីទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលប្រវត្តិសាស្ត្របានចារទុក ចំណងសាមគ្គីភាព រួមគ្នាប្រយុទ្ធ ដើម្បីរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីររបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានមានប្រសាសន៍ថា ការជូនពររវាងខេត្តទាំងពីរនាពេលនេះ គឺបង្ហាញពីស្មារតីទំនាក់ទំនងសាមគ្គីភាព មិត្តភាព ដែលក្នុងអតីតកាល ក៏ដូចជាបច្ចុប្បន្នកាល ប្រវត្តិសាស្ត្របានចារទុក ចំណងសាមគ្គីភាព រួមគ្នាប្រយុទ្ធ លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ឱ្យរួចចាកផុតពីររបបប្រល័យពូជសាសន៍ ប៉ុល ពត។

ឯកឧត្តម ម៉ៅ ភិរុណ បានបន្ដថា ចំណងមិត្តភាពនេះ គឺជាទ្រព្យដ៏មានតំលៃមិនអាចកាត់ថ្លៃបាន សម្រាប់យុវជនជំនាន់ក្រោយៗទៀត ដែលក្នុងដំណាក់កាលបច្ចុប្បន្ននេះបានឈានចូលមកដល់ទំព័រប្រវត្តិសាស្ត្រថ្មីដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបន្តការថែរក្សាពូនជ្រុំ ពង្រឹងទំនាក់ទំនង «ភូមិផងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថេរយូរអង្វែង» រវាងវៀតណាម និងកម្ពុជា។

ឯកឧត្តម ង្វៀន វ៉ាន់ឡឺយ លេខាគណៈកម្មាធិការបក្សខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងអង្គភាពទាំងពីរ នឹងបន្តពង្រឹង ពង្រីកបន្ថែមទៀតនាពេលអនាគត ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជនយើងទាំងពីរ និងដើម្បីរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសយើងទាំងពីរយូរអង្វែង៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង