Cctimesw1140xh150cm copy

«ត្រី»ជាង៥ពាន់ក្បាលត្រូវបានលែងនៅទន្លេសាប និង ទន្លេមេគង្គ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ត្រីដែលជិតផុតពូជប្រមាណជាង ៥ពាន់ក្បាល នៅថ្ងៃទី ១៣ មករានេះ ត្រូវបានក្រសួងកសិកម្ម សហការជាមួយគម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេ​មេគង្គ ដែលផ្តល់មូលនិធិដោយ USAID បានរៀបចំពិធីលែងនៅចំណុចប្រសព្វ នៃទន្លេសាប និងទន្លេមេគង្គ។កម្មវិធីនេះ ក្នុងគោលដៅ​បង្ហាញពីសកម្មភាព អភិរក្សរួមគ្នាលើត្រីនៅទន្លេកម្ពុជា។

ត្រីប្រមាណជាង៥ពាន់ក្បាលនោះ មានជាអាទិ៍ ត្រីរាជដែលកំពុងរងគ្រោះជិតផុតពូជចំនួន ២ក្បាល រួមជាមួយត្រីគល់រាំង និងត្រីប្រាធំ ប្រមាណ ៥ពាន់ក្បាល។ត្រីរាជ ព្រលែងមានទម្ងន់ប្រហែល៤៥ ទៅ ៥០គីឡូក្រាម និង មានប្រវែងជាង១.៦ម៉ែត្រ។ ក្នុងចំណោមត្រីដែលត្រូវបានលែងរួមមាន ត្រីគល់រាំង ដែលជាប្រភេទ ត្រីរងគ្រោះជិតផុតពូជ ដែលត្រូវបានគេស្គាល់ថាជា "មច្ឆានិម្មិតរូបនៃកម្ពុជា" និង ត្រីប្រាធំ ជាត្រីធ្វើចរាចរផ្លាស់ទីឆ្ងាយបំផុតមួយ ហើយក៏ជាអាហារសំខាន់ក្នុងតំបន់ ប៉ុន្តែចំនួនរបស់ពួកវា មានការថយចុះយ៉ាងខ្លាំង និង បច្ចុប្បន្ននេះត្រូវគេចាត់ទុកថាជាប្រភេទត្រីរងគ្រោះជិតផុតពូជ។

គួរបញ្ជាក់ថា ត្រីរាជបានបាត់វត្តមានអស់ពីទន្លេនានា លើកលែងតែប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេទទួលស្គាល់ យ៉ាងទូលំទូលាយថាកំពុងរក្សាក្តីសង្ឃឹម ដ៏មុតមាំបំផុត សម្រាប់ការបន្តវត្តមាន និងការកើតឡើងវិញ នៃប្រភេទសត្វនានា និងត្រីយក្សទន្លេមេគង្គដទៃ ទៀតដូចជា ត្រីគល់រាំង ត្រីបបែលយក្ស ត្រីសណ្ដាយ និងត្រីត្រសក់ ។

ក្រុមអ្នកជំនាញបានចាត់ទុក សកម្មភាពនេះ​នឹង​នាំ​ឱ្យ​មាន​សកម្មភាព អភិរក្សរួមគ្នា និង សម្របសម្រួលបន្ថែមទៀត រួមទាំងការផ្សព្វផ្សាយកាន់តែផុសផុល ដល់​​សហគមន៍ដែលរស់នៅតាមដងទន្លេសាប និងទន្លេមេគង្គ ខណៈ​ស្ថានភាព​គួរ​ឱ្យ​បារម្ភ​នៃ​ប្រភេទ​សត្វ​ជិត​ផុត​ពូជត្រីទាំងនេះ បានថយចុះរហូតដល់ ៩៩ភាគរយ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង