Yearendyearend1140x150

ចិនបន្តការប្រកាសអាសន្ន«ពណ៌ខៀវ»សម្រាប់រលកត្រជាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ មជ្ឈមណ្ឌលឧតុនិយមជាតិរបស់ប្រទេសចិនកាលពីថ្ងៃពុធបានបន្តការប្រកាសអាសន្នពណ៌ខៀវរបស់ខ្លួនសម្រាប់រលកត្រជាក់ដែលនឹងវាយប្រហារផ្នែកភាគច្រើននៃប្រទេស ដោយព្យាករណ៍ពីការធ្លាក់ចុះសីតុណ្ហភាពដ៏ធំ ភ្លៀងធ្លាក់ខ្លាំង ព្រិល និងព្យុះខ្សាច់។

រលកត្រជាក់ត្រូវបានគេរំពឹងថានឹងបោកបក់ពាសពេញតំបន់ភាគច្រើននៃប្រទេសចិននៅថ្ងៃអាទិត្យនេះ ហើយនាំមកនូវខ្យល់បក់ខ្លាំង និងសីតុណ្ហភាពធ្លាក់ចុះ។ ប្រទេសចិនមានប្រព័ន្ធព្រមានអាកាសធាតុដែលមានកូដពណ៌ចំនួនបួនជាន់ ដោយពណ៌ក្រហមតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុតតាមពីក្រោយដោយពណ៌ទឹកក្រូច លឿង និងខៀវ។

លោក Chen Tao ប្រធានអ្នកព្យាករណ៍នៃមជ្ឈមណ្ឌលឧតុនិយមជាតិបានមានប្រសាសន៍ថា រលកត្រជាក់នឹងមានឥទ្ធិពលយ៉ាងខ្លាំង ខណៈដែលសីតុណ្ហភាពត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ក្នុងរយៈពេលមុននេះទៅកម្រិតទាប។ លោកបន្ថែមថា "លើកលែងតែតំបន់មួយចំនួននៃខ្ពង់រាប Qinghai-Tibet សីតុណ្ហភាព និងការធ្លាក់ចុះនាពេលបច្ចុប្បន្ននឹងបក់បោកពាសពេញផ្នែកភាគច្រើននៃប្រទេសចិន ហើយនឹងមានផលប៉ះពាល់យ៉ាងទូលំទូលាយ។

បន្ថែមពីនេះចាប់ពីចុងខែធ្នូ ដល់ដើមខែមករា សីតុណ្ហភាពនៅក្នុងប្រទេសចិននៅតែមានកម្រិតខ្ពស់នៅឡើយ។ លើសពីនេះទៀត រលកត្រជាក់ត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀង និងព្រិលទៅកាន់តំបន់ដ៏ធំនៅក្នុងប្រទេសចិន។ កាលពីថ្ងៃពុធ ព្រិលធ្លាក់ខ្លាំងនៅភាគខាងជើងនៃតំបន់ Xinjiang ភាគពាយ័ព្យប្រទេសចិន។

សម្រាប់លោក Chen "រលកត្រជាក់បានចាប់ផ្តើមវាយលុកតំបន់ Xinjiang ដោយសីតុណ្ហភាពធ្លាក់ចុះ និងព្រិលធ្លាក់ខ្លាំងបានបោកបក់ពាសពេញភាគខាងជើង Xinjiang ដោយមានព្រិលធ្លាក់ខ្លាំង និងព្យុះព្រិលវាយប្រហារតំបន់ដូចជា Tacheng, និងទន្លេនៃប្រទេសចិន" ។

មជ្ឈមណ្ឌលឧតុនិយមជាតិបានព្យាករណ៍ថា ព្រិលដែលនាំមកដោយរលកត្រជាក់នឹងបន្តជះឥទ្ធិពលជាចម្បងលើភាគខាងជើង Xinjiang ខណៈដែលខេត្ត Guangxi និង Guangdong នៅភាគខាងត្បូងនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន។ ភ្លៀង និងព្រិលត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់តំបន់ជាច្រើនទៀតនៅភាគកណ្តាល និងភាគខាងកើតប្រទេសចិននៅសប្តាហ៌នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង