Eqm5 on ads news
Photo 2022 10 27 15.04.39
Photo 2022 10 27 10.25.28
Alibaba cloud
Hi hotpot
Cct 01
Canadia app new

សម្តេច ហ៊ុន សែន៖ដល់ពេលក្រសួងការបរទេសយក«ផ្ទះ និងដី»លោកគង់ គាំ ត្រឡប់មកវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន។ 

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ១១ មករានេះ បានចេញសារបញ្ជាក់បន្ថែមលើលិខិតបំភ្លឺលោក គង់ គាំ ជុំវិញដីរបស់លោកស្នាក់នៅបច្ចុប្បន្ន។ក្នុងសារនោះ សម្តេច ហ៊ុន សែន បានចាត់ទុកលោក គង់ គាំ បានបំភ្លឺរបស់លោក គង់ គាំ គឺជាការទទួលស្គាល់«ផ្ទះ និងដី»ដែលលោក គង់ គាំ ស្នាក់នៅបច្ចុប្បន្ន គឺជាកម្មសិទ្ធិរបស់ក្រសួងការបរទេសកម្ពុជា ហើយជំរុញឱ្យក្រសួងយកផ្ទះ និង ដីនោះមកវិញ ពេលមានតម្រូវការចាំបាច់។

តាមរយៈហ្វេសប៊ុកផ្លូវការសម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា "អ្វីដែលលោក គង់ គាំ បានរៀបរាប់ក្នុងលិខិតនោះ ភាគច្រើន ជាការពិត ពិសេស ត្រង់ចំណុចចុងក្រោយក្នុងលិខិតដែលលោក គង់ គាំ បញ្ជាក់យ៉ាងច្បាស់ថា “ខ្ញុំចាំថាពេលសម្រេចចិត្តចូលមករស់នៅក្នុងផ្ទះនេះ ខ្ញុំពិតជាបានជូនព័ត៌មានចំពោះលោករដ្ឋមន្រ្តី ដោយមិនអាចខ្វះការគួរសមនោះឡើយ ហើយលោករដ្ឋមន្រ្តីក៏បានយោគយល់រហូតមក។”

បើតាមសម្តេច ហ៊ុន សែន សម្តេចយោគយល់ចំពោះស្នាក់នៅនៅផ្ទះរបស់ក្រសួងការបរទេស ប៉ុន្តែពុំដែលបានសម្រេចប្រគល់ផ្ទះ និង ដីនោះឱ្យលោក គង់ គាំ ធ្វើជាកម្មសិទ្ធិឯកជននោះទេ ហើយផ្ទះ និងដីនោះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេសដដែល។ រាល់ការរៀបចំឯកសារនានារបស់លោក គង់ គាំ ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិលើដីនេះ គឺជាក្លែងបន្លំយកដីនិងផ្ទះរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន។សម្រាប់សម្តេច "តាមផ្លូវច្បាប់ ផ្ទះនិងដីនេះ នៅតែជាកម្មសិទ្ធិរបស់ក្រសួងការបរទេស ហើយវាដល់ពេលដែលក្រសួងការបរទេស មានតម្រូវការយកផ្ទះ និងដីនេះ ត្រឡប់មកវិញ ដើម្បីចាត់ចែងប្រើប្រាស់បម្រើឱ្យកិច្ចការរបស់ក្រសួងវិញ។"


ផ្ទាំងពាណិជ្ជកម្ម
Img 9694
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង