
សិង្ហបុរី៖ អ្នកដំណើរពីរនាក់បានរងរបួស បន្ទាប់ពី Power Bank មួយបានឆាបឆេះនៅលើជើងហោះហើរ Scoot ឆ្ពោះទៅប្រទេសសិង្ហបុរីភ្លាមៗ មុនពេលហោះឡើង។
មន្រ្តីនៃជើងហោះហើរ អាកាសចរ Scoot បានគូសបញ្ជាក់ថា "ជើងហោះហើរ Scoot TR993 ដែលដំណើរការពីទីក្រុងតៃប៉ិទៅកាន់ប្រទេសសិង្ហបុរីនៅថ្ងៃទី ១០ ខែមករា បានត្រលប់មកច្រកទ្វារវិញ បន្ទាប់ពី power bank បានឡើងកំដៅខ្លាំងក្រោយមកក៏បានផ្ទុះ ខណៈពេលដែលយន្តហោះរៀបនិងហោះហើរ។
ផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជើងហោះហើរ Scoot កំពុងស្ថិតនៅលើដី ដើម្បីត្រៀមហោះឡើងនៅអាកាសយានដ្ឋាន Taoyuan ក្នុងទីក្រុងតៃប៉ិ នៅពេលដែលអាជ្ញាធរអាកាសយានដ្ឋានត្រូវបានជូនដំណឹងថាមានភ្លើងឆេះក្នុងកាប៊ីននៅម៉ោងប្រហែល ៧ យប់។
អ្នកពន្លត់អគ្គីភ័យត្រូវបានបញ្ជូនដោយអាជ្ញាធរអាកាសយានដ្ឋាន ហើយយន្តហោះត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅច្រកទ្វារវិញ បន្ទាប់ពីភ្លើងត្រូវបានពន្លត់។របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាឧបទ្ទវហេតុនេះមិនប៉ះពាល់ដល់ប្រតិបត្តិការហោះហើរ និងចុះចតនៅព្រលានយន្តហោះ Taoyuan នោះទេ ក៏ប៉ុន្តែមានអ្នករបួសពីរនាក់ស្រាល៕