
ចិន៖ កូនដំរីអាស៊ីមួយក្បាលបានប្រារព្ធពិធីខួបកំណើតជាលើកដំបូងជាមួយសាធារណៈជន និងម្តាយរបស់នាងនៅទីក្រុងក្វាងចូវភាគខាងត្បូងប្រទេសចិនកាលពីថ្ងៃអាទិត្យ។
សត្វដំរីមានឈ្មោះថា Weifeng បានកើតនៅចុងខែធ្នូ ឆ្នាំ ២០២១ ហើយត្រូវបានចាត់ទុកថាជាកូនដំរីដំបូងបង្អស់របស់មេដំរីទាំងពីរ។ ក្រោមការមើលថែរបស់មេដំរី និងបុគ្គលិកនៅកន្លែងទេសភាព Weifeng កូនដំរីមួយនេះមានសុខភាពល្អធម្មតា និងកំពុងសប្បាយរីករាយជាខ្លាំងជាមួយនិងខួបកំណើតរបស់ខ្លួន។
បុគ្គលិកម្នាក់បាននិយាយថា "យើងបំពេញបន្ថែមសត្វដំរីជាមួយនឹងប្រូតេអ៊ីនបន្លែ ថាមពល និងស្លឹកឈើច្រើនប្រភេទផ្សេងៗគ្នា។ បុគ្គលិករូបនេះបន្ថែមថា យើងតាមដានដំរី ថ្លឹងទម្ងន់ និងផ្តល់ឱ្យពួកគេនូវការត្រួតពិនិត្យសុខភាពជាទៀងទាត់" ។
អ្នកទេសចរម្នាក់បាននិយាយថា "បរិយាកាសមានភាពរស់រវើក មនុស្សអាចរីករាយនៅទីនេះ ហើយខ្ញុំគិតថាវាល្អណាស់ក្នុងការនាំក្មេងៗមកទីនេះ ព្រោះពួកគេអាចទៅលេងដំរី និងរៀនចំណេះដឹងនៅទីនេះ"។ អ្នកទេសចរម្នាក់ទៀតបាននិយាយថា "យើងមកទីនេះកាលពីខែមីនាឆ្នាំមុន ដោយសារកូនរបស់យើងចូលចិត្តចំណេះដឹងអំពីសត្វ ដូច្នេះយើងក៏ចង់នាំវាមកទីនេះដែរ"៕