Yearendyearend1140x150

កម្មករវៀតណាមរាប់ពាន់នាក់ កំពុងរស់ទាំងត្រដរដោយសារតែកង្វះការងារ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
VN Express

វៀតណាម៖ ពលរដ្ឋវៀតណាមជាច្រើនពាន់នាក់ក្នុងតំបន់មួយចំនួនកំពុងប្រឈមជាមួយនិងការអត់ការងារធ្វើដោយសារការកាត់បន្ថយការបញ្ជាទិញពីរោងចក្រ កម្មកររាប់ពាន់នាក់ដែលរស់នៅក្នុងផ្ទះជួល Binh Duong ឥឡូវនេះកំពុងរើសស្លឹកឈើនិងរើសអេតចាយយកទៅលក់ និងស្វែងរកចំណូលយ៉ាងលំបាកសម្រាប់គ្រួសាររបស់ខ្លួន។

អគារផ្ទះល្វែង Hung Loi 2 ក្នុងខេត្ត Binh Duong មានបន្ទប់ជាង ១,៧០០ បន្ទប់ដែលមានពលរដ្ឋវៀតណាមប្រមាណ ៥០០០នាក់កំពុងស្នាក់នៅ ពលរដ្ឋទាំងនេះភាគច្រើនកំពុងតែអត់ការងារធ្វើដោយសារតែរោងចក្រមួយចំនួនបានបិតទ្វា។ ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីខែកក្កដាមក បន្ទប់ត្រូវបានទុកចោល ខណៈដែលកម្មកររោងចក្រចំណាកស្រុកបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបាត់បង់ការងាររបស់ពួកគេ ចំពេលដែលសេដ្ឋកិច្ចធ្លាក់ចុះនៃការបញ្ជាទិញផលិតកម្មផ្សេងពីក្រៅប្រទេស។

ឥឡូវនេះមានមនុស្សប្រហែល ១៣០០ នាក់ប៉ុណ្ណោះដែលនៅសល់នៅផ្ទះជួល Hung Loi 2 ដែលភាគច្រើនជាកម្មករដែលអត់ការងារធ្វើមកពីក្រៅទីក្រុងដោយមិនមានប្រាក់គ្រប់គ្រាន់ដើម្បីត្រលប់ទៅផ្ទះវិញ។ បច្ចុប្បន្ន ម្ចាស់ផ្ទះកំពុងគិតថ្លៃជួលដែលកាត់បន្ថយចំនួន ៣០០,០០០ដុងរឺ (១២,៧៩ ដុល្លារ) ក្នុងមួយបន្ទប់។

នៅចុងឆ្នាំ ២០២២ កម្មករប្រហែល ២៨,០០០ នាក់បានបាត់បង់ការងាររបស់ពួកគេនៅទីក្រុង Binh Duong ដែលនៅជាប់នឹងទីក្រុងហូជីមិញ ហើយមនុស្សជាង ២០ម៉ឺននាក់ទៀតបានកាត់បន្ថយម៉ោងធ្វើការរបស់ពួកគេ។

យោងតាមស្ថិតិផ្លូវការរបស់រដ្ឋាភិបាលបានឱ្យដឹងថា តំបន់នេះបានកត់ត្រាចំនួនខ្ពស់បំផុតនៃការបាត់បង់ការងារ និងការកាត់បន្ថយម៉ោងធ្វើការច្រើនបំផុតនៅភាគអាគ្នេយ៍នៃប្រទេសវៀតណាម។ កម្មករជាច្រើនត្រូវបានបញ្ឈប់ពីការងារនៅក្នុងឧស្សាហកម្មឈើ វាយនភណ្ឌ និងស្បែកជើង ដែលត្រូវបានគេមើលឃើញថាការបញ្ជាទិញធ្លាក់ចុះដោយសារការថយចុះតម្រូវការពិភពលោក។

បើតាមក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច នៅចុងខែធ្នូ អាជីវកម្មប្រហែល ៥៣០នាក់ នៅក្នុងប្រទេសវៀតណាមបានរាយការណ៍ពីការធ្លាក់ចុះនៃការបញ្ជាទិញនៅឆ្នាំនេះ ដែលភាគច្រើននៅក្នុងតំបន់ភាគខាងត្បូង។ មនុស្សជាង ៦០ម៉ឺន នាក់បានបាត់បង់ការងារ ឬម៉ោងបំពេញការរបស់ពួកគេត្រូវបានកាត់បន្ថយ។ អ្នកជំនាញរំពឹងថានៅចុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ ឧស្សាហកម្មវាយនភណ្ឌ ស្បែកជើង ឈើ និងមេកានិចនឹងនៅតែធ្លាក់ចុះដោយសារតែការពឹងផ្អែកលើទីផ្សារនាំចេញ ហើយចំនួនពលរដ្ឋអត់ការងារធ្វើនិងបន្តកើនឡើងជាគំហុក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង