
ចិន៖ ដោយសារតែការធ្លាក់ចុះសីតុណ្ហភាពជាបន្តបន្ទាប់ ដុំទឹកកកមួយចំនួនធំបានជាប់គាំងនៅក្នុងតំបន់មួយចំនួននៃទឹក Shili Longcao (ដប់ម៉ាយល៍នាគ) នៅផ្នែកខាងក្រោមនៃទឹកជ្រោះ Hukou ដ៏ល្បីល្បាញនៅលើទន្លេលឿង បង្កើតបានជាទេសភាពដ៏អស្ចារ្យនៃ រូបរាងទឹកកក។
នាពេលបច្ចុប្បន្ននេះ ផ្នែកខ្លះនៃទន្លេលឿងដែលកកបានមានប្រវែងដល់ទៅ ៤ គីឡូម៉ែត្រ ហើយផ្នែកខ្លះមើលទៅគឺដូចជានាគប្រាក់ដែលបក់កាត់រវាងជ្រលងភ្នំ Shanxi-Shaanxi Grand Canyon នៅពេលមើលពីខាងលើ។
ទឹកធ្លាក់តូចៗជាច្រើនបានកកនៅសងខាងទន្លេ ដោយបានប្រែក្លាយទីតាំងទៅជាតំបន់អច្ឆរិយៈទឹកកក។ ស្ថិតនៅលើតំបន់ព្រំដែនរវាងខេត្ត Shanxi ទឹកជ្រោះ Hukou គឺជាទឹកធ្លាក់ដ៏អស្ចារ្យបំផុតនៅលើទន្លេ Yellow River និងជាទឹកធ្លាក់ធំទីពីរនៅក្នុងប្រទេសចិន។
បន្ថែមពីនេះទឹកធ្លាក់ប្រែប្រួលទៅតាមរដូវ ដែលជាធម្មតាមានទទឹង ៣០ ម៉ែត្រ ប៉ុន្តែកើនឡើងដល់ ៥០ ម៉ែត្រ ក្នុងរដូវទឹកជំនន់។ វាមានកំពស់ជាង ២០ ម៉ែត្រ។ នៅពេលទន្លេលឿងចូលមកជិតភ្នំហ៊ូគូ ដែលស្ទះដោយភ្នំទាំងសងខាង ទទឹងរបស់វាត្រូវរួមតូចចុះមកត្រឹម ២០-៣០ ម៉ែត្រ។ ល្បឿននៃទឹកកើនឡើង ហើយបន្ទាប់មកធ្លាក់ពីលើចំណោតតូចចង្អៀតមួយនៅលើច្រាំងថ្មចោទ បង្កើតបានជាទឹកជ្រោះកម្ពស់ ១៥ ម៉ែត្រ និងទទឹង ២០ ម៉ែត្រ ហាក់ដូចជាទឹកកំពុងហូរធ្លាក់ពីក្អមដ៏ធំមួយ។ ដូច្នេះហើយបានជាវាទទួលបានឈ្មោះថា Hukou (តាមន័យត្រង់ "មាត់ដប") Waterfall៕