Yearendyearend1140x150

ណាតូ និងសហភាពអឺរ៉ុប ប្តេជ្ញាគាំទ្រអ៊ុយក្រែនបន្ថែមក្នុងការប្រយុទ្ធជាមួយរុស្សី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
ប្រធានអង្គការណាតូ និងសហភាពអឺរ៉ុបមានបំណងផ្តល់ការគាំទ្រផ្នែកយោធាបន្ថែមទៀតដល់អ៊ុយក្រែន ខណៈដែលខ្លួនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ AFP

ប្រ៊ុចសែល៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងសហភាពអឺរ៉ុបនាថ្ងៃទី ១០មករានេះ បានគូសបញ្ជាក់ថាខ្លួននឹងជំរុញការគាំទ្ររបស់ពួកគេសម្រាប់អ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងបង្កើនកិច្ចសហប្រតិបត្តិការរវាងអឺរ៉ុប និងសម្ព័ន្ធមិត្តដឹកនាំដោយសហរដ្ឋអាម៉េរិក។

ប្រធានអង្គការណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយជាមួយមន្ត្រីកំពូលរបស់សហភាពអឺរ៉ុបថា "យើងត្រូវតែបន្តពង្រឹងភាពជាដៃគូរវាងណាតូ និងសហភាពអឺរ៉ុបហើយយើងត្រូវតែពង្រឹងបន្ថែមទៀតនូវការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន" ។

បន្ថែមពីនេះប្រទេសនៅក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២១ ប្រទេស បានបញ្ជូនអាវុធរាប់ពាន់លានដុល្លារទៅកាន់ទីក្រុងគៀវ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយនិងការឈ្លានពានរុស្សីមកលើដែនដីរបស់ខ្លួន។ សហរដ្ឋអាម៉េរិក អាឡឺម៉ង់ និងបារាំងបានប្រកាសថា ឥឡូវនេះពួកគេក៏នឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូវរថពាសដែកប្រយុទ្ធផងដែរ ប៉ុន្តែទីក្រុង គៀវ បានអង្វរឱ្យបញ្ជូនរថក្រោះធុនធ្ងន់ទំនើបៗផងដែរ។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា "ខ្ញុំគិតថាអ៊ុយក្រែនគួរតែទទួលបានឧបករណ៍យោធាចាំបាច់ទាំងអស់ដែលពួកគេត្រូវការ ហើយពួកគេអាចដោះស្រាយដើម្បីការពារមាតុភូមិ" នេះមានន័យថា ប្រព័ន្ធការពារដែនអាកាសទំនើបៗ ប៉ុន្តែក៏មានប្រភេទឧបករណ៍យោធាទំនើបផ្សេងទៀតផងដែរ ដរាបណាវាចាំបាច់ដើម្បីការពារអ៊ុយក្រែន។

សម្រាប់លោក Stoltenberg អ្នកគាំទ្រលោកខាងលិចរបស់ក្រុងគៀវ នឹងជួបគ្នានៅសប្តាហ៍ក្រោយជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន "ដើម្បីពិភាក្សាឱ្យច្បាស់អំពីប្រភេទអាវុធដែលត្រូវការ ហើយតើសម្ព័ន្ធមិត្តអាចផ្តល់អាវុធទាំងនោះដោយរបៀបណា"។ លោកបានមានប្រសាសន៍ថា “នេះមិនត្រឹមតែជាការបន្ថែមប្រព័ន្ធការពារកាន់តែច្រើនដល់អ៊ុយក្រែននោះ វាជាការជួយដោយស្មោះត្រង់ពីការឈ្លានពានរុស្សីលើដែនដីនៃប្រទេសអ៊ុយក្រែន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង