ចិន៖ វេជ្ជបណ្ឌិតនៅក្នុងស្រុកភាគខាងត្បូងនៃប្រទេសចិនដែលសម្បូរទៅដោយក្រូចឆ្មា បានបង្កើតរូបមន្តឱសថបុរាណចិន (TCM) នៃភេសជ្ជៈ តែក្រូចឆ្មាពិសេស ដើម្បីជួយសម្រាលរោគសញ្ញានៃ កូវីដ១៩ដូចជាការក្អកជាដើម។
ឱសថបុរាណចិន (TCM) ត្រូវបានរួមបញ្ចូលនៅក្នុងប្រទេសចិនជាការព្យាបាលកូវីដ១៩។ នៅទីក្រុង Yangshuo ដែលជាស្រុកមួយក្នុងទីក្រុង Guilin នៃតំបន់ស្វយ័ត ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន ដែលមានចំការក្រូចធំជាងគេក្នុងតំបន់នេះ។ គ្រូពេទ្យនៅ Yangshuo កំពុងផ្តល់តែក្រូចឆ្មាពិសេសពីរប្រភេទផ្សេងគ្នាដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីបំពេញតាមប្រភេទអ្នកជំងឺផ្សេងៗគ្នា។វេជ្ជបណ្ឌិតនឹងណែនាំប្រភេទតែត្រឹមត្រូវតាមតម្រូវការ។
លោក Ian Hamilton មកពីអាហ្វ្រិកខាងត្បូង បានឲ្យដឹងថាលោកបានរស់នៅក្នុងប្រទេសចិនអស់រយៈពេល ២១ ឆ្នាំមកហើយ។ តែគឺល្អបំផុតសម្រាប់សុខភាព ដំបូងឡើយខ្ញុំមានអាការៈក្អកបន្តិចបន្តួចក្រោយមក ក្រោយពីញាំតែក្រូចឆ្មាពិសេសអាការៈរបស់ខ្ញុំក៏ចាប់ផ្តើមថមថយមកប្រសើរវិញធម្មតា។
ការព្យាបាលនេះបានមកពីគម្រោងសិក្សានៃការប្រើប្រាស់ថ្នាំ កុំផាត បន្ថែមទៀតក្នុងការព្យាបាល រោគសញ្ញានៃកូវីដ១៩ ដែលធ្វើឡើងដោយមន្ទីរពេទ្យក្នុងស្រុក និងអ្នកជំនាញមកពីថ្នាក់ជាតិ។
លោក Ma Lele អនុប្រធានមន្ទីរពេទ្យកណ្តាលនៃទីក្រុង Baisha គូសបញ្ជាក់ថា "ទីមួយ យើងប្រើប្រាស់ឱសថបុរាណចិនបានល្អ។ ទីពីរ យើងបានកែលម្អរូបមន្តនេះបើយោងតាមបទពិសោធន៍ព្យាបាលរបស់យើងក្នុងការព្យាបាល កូវីដ១៩" ។ ឱសថបុរាណចិនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសចិនក្នុងការព្យាបាល កូវីដ១៩ រួមទាំងថ្នាំនៅតាមជនបទផងដែរដើម្បីព្យាបាលរោគសញ្ញាមួយចំនួននៃជំងឺកូវីដ១៩៕