Yearendyearend1140x150

ថៅកែ Amazon គ្រោងនឹងកាត់បន្ថយ«បុគ្គលិក១ម៉ឺន»នាក់ជាង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy

អាម៉េរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy បាននិយាយកាលពីល្ងាចថ្ងៃពុធថា ក្រុមហ៊ុនគ្រោងនឹងបញ្ឈប់បុគ្គលិកជាង ១៨,០០០ នាក់ ដែលជាចំនួនរាប់ពាន់នាក់លើសពីការរំពឹងទុក និងជាសញ្ញានៃការធ្លាក់ចុះកាន់តែជ្រៅនៅក្នុងវិស័យបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក។

កាលពីខែវិច្ឆិកាកន្លងទៅ នាយកប្រតិបត្តិរូបនេះបានអះអាងថា ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់មនុស្សប្រហែល ១០.០០០ នាក់ ហើយការកាត់បន្ថយការងារនឹងបន្តដល់ឆ្នាំថ្មី។លោក Jassy បានបន្តថាលោក "ចង់ចែករំលែកលទ្ធផលនៃការពិនិត្យបន្ថែមទាំងនេះ ដែលជាការសម្រេចចិត្តដ៏លំបាកក្នុងការលុបបំបាត់តួនាទីបន្ថែម" ដោយសារតែបច្ចុប្បន្នក្រុមហ៊ុនកំពុងជួបបញ្ហាសេដ្ឋកិច្ចដល់លំបាក។

សម្រាប់លោក Jasst "ការផ្លាស់ប្តូរទាំងនេះនឹងជួយយើងឱ្យបន្តស្វែងរកឱកាសរយៈពេលវែងរបស់យើងជាមួយនឹងរចនាសម្ព័ន្ធថ្លៃដើមដ៏រឹងមាំមួយ ប៉ុន្តែខ្ញុំក៏មានសុទិដ្ឋិនិយមថាយើងនឹងមានភាពច្នៃប្រឌិត ធនធាន បន្ថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង