
គៀវ៖ ការភ័យខ្លាចចំពោះការវាយប្រហាររបស់រុស្ស៊ីដែលបំផ្លាញបណ្តាញអគ្គិសនីរបស់អ៊ុយក្រែនក្នុងអំឡុងរដូវរងាដ៏ត្រជាក់ គឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ប្រជាជនអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយជំរុញឱ្យប្រជាជនក្នុងតំបន់នាំគ្នាស្តុកឈើ និងឥន្ធនៈជំនួសប្រសិនបើប្រព័ន្ធថាមពលក្នុងប្រទេសត្រូវបានកាត់ផ្តាច់នាពេលខាងមុខ។
ពាក្យចចាមអារ៉ាមបានកើតឡើងជាយូរមកហើយថារុស្ស៊ីនឹងស្វែងរកការផ្តាច់អ៊ុយក្រែនពីរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីដែលផ្គត់ផ្គង់ថាមពលពាក់កណ្តាលរបស់អ៊ុយក្រែន។
នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ចិនសកល កាលពីខែសីហាពលរដ្ឋអ៊ុយក្រែនម្នាក់បានឲ្យដឹងថា នាងមានការភ័យខ្លាចចំពោះបណ្តាញអគ្គិសនីដ៏ធំដែលមានចម្ងាយពីរបីរយម៉ែត្រពីផ្ទះរបស់តំបន់របស់នាងត្រូវបានគេកំណត់គោលដៅក្នុងការកាត់ផ្តាច់ចរន្តអគ្គិសនី តែនាងសង្ឃឹមថានឹងមិនមានអ្វីកើតឡើងនៅតំបន់នាងទៅចុះ។បើប្រៀបធៀបជាមួយប្រជាជននៅតំបន់ជាច្រើននៃអ៊ុយក្រែន ឡេណា និងអ្នកស្រុកប្រមាណ ៨.០០០ នាក់នៅតំបន់ Kushugum ត្រូវបានទុកចោលដោយការវាយប្រហាររបស់រុស្ស៊ី។
លោក Oleh អភិបាលក្រុង ខាគៀវ បាននិយាយថា "យើងមិនអាចបង្ហាញផែនការ និងវិធីសាស្រ្តរបស់យើងបានទេ ប៉ុន្តែយើងកំពុងរៀបចំសម្រាប់ការដាច់ភ្លើងដ៏ធំ" ។
បន្ថែមពីលើការដាច់ចរន្តអគ្គិសនី ប្រជាពលរដ្ឋនៅទីនេះក៏ព្រួយបារម្ភអំពីការផ្ទុះឆេះ ដាច់ភ្លើង និងការគេងមិនលក់ ដែលបង្កឡើងដោយសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសរបស់រុស្សីផងដែរ៕