
អាម៉េរិក៖ អតីតម្ចាស់ពិធីបុណ្យសពនៅរដ្ឋ Colorado ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ចំនួន ២០ឆ្នាំកាលពីថ្ងៃអង្គារ ពីបទឆបោកសាច់ញាតិរបស់អ្នកស្លាប់ដោយកាត់សាកសពចំនួន ៥៦០ នាក់និងលក់បំណែកសាកសពដោយគ្មានការអនុញ្ញាត។ ជនល្មើសមានឈ្មោះ Megan Hess អាយុ ៤៦ ឆ្នាំបានសារភាពថាមានខ្លួនពិតជាមានកំហុសក្នុងការក្លែងបន្លំលក់បំណែកសាកសពពិតប្រាកដមែន។ នាងបានដំណើរការផ្ទះបុណ្យសព ឈ្មោះ Sunset ជាច្រើនឆ្នាំមកហើយ។
ម្តាយរបស់នាងអាយុ ៦៩ ឆ្នាំឈ្មោះ Shirley Koch ក៏បានសារភាពថាមានទោសពីបទសមគំនិតក្លែងបន្លំហើយត្រូវបានកាត់ទោសឱ្យជាប់គុក ១៥ ឆ្នាំ។ កំណត់ត្រារបស់តុលាការបង្ហាញថា តួនាទីកណ្តាលរបស់ម្តាយនាងគឺ គឺកាត់សាកសព។
ចៅក្រមស្រុកអាម៉េរិក Christine M Arguello បាននិយាយក្នុងអំឡុងសវនាការកាត់ទោសកាលពីថ្ងៃអង្គារនៅទីក្រុង Grand Junction រដ្ឋ Colorado ថា "នេះគឺជាករណីដ៏រំជួលចិត្តបំផុតដែលខ្ញុំធ្លាប់ជួបប្រទះនៅលើកៅអីចៅករបស់ខ្ញុំ"៕