Yearendyearend1140x150

ក្រុម«សង្គ្រោះបន្ទាន់»ក្រុងគៀវជួបការលំបាកចំពេលមានកង្វះថាមពល

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ សេវាពេទ្យសង្គ្រោះបន្ទាន់ក្នុងទីក្រុងគៀវរបស់អ៊ុយក្រែនកំពុងជួបការលំបាកចំពេលមានការខ្វះខាតឧស្ម័ននិងតម្លៃថាមពលខ្ពស់ដែលបានធ្វើឱ្យប្រទេសអ៊ុយក្រែនធ្លាក់ចូលក្នុងវិបិត្តិជាច្រើនចំពេលសង្រ្គាមជាមួយរុស្សីកំពុងអូនសបន្លាយជិតដល់មួយឆ្នាំ។ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីបានបំផ្លាញប្រព័ន្ធថាមពលរបស់រដ្ឋធានីអ៊ុយក្រែនជាងពាក់កណ្តាល។

លោក Valeriy Turiy ក្រុមអ្នកជួយសង្រ្គោះបន្ទាន់របស់ជងរងគ្រោះដោយសារសង្រ្គាមម្នាក់បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលជាងពាក់កណ្តាលនៃការសង្រ្គោះបន្ទាន់របស់យើង យើងកំពុងតែខ្វះខាតមធ្យោបាយជាច្រើនជាពិសេសនាពេលថ្មីនេះ ប្រព័ន្ធថាមពលក្នុងប្រទេសត្រូវបានកាត់ផ្តាច់ទៀត ដែលបានរុញច្រានឲ្យក្រុមការងាររបស់លោកពិបាកជាខ្លាំងក្នុងសង្រ្គាមជនរងគ្រោះ។

យោងតាមមន្ត្រីអ៊ុយក្រែន ៦០ ភាគរយនៃម៉ាស៊ីនបំលែងអគ្គិសនីនៅទីក្រុង គៀវ ត្រូវបានបំផ្លាញដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ីចាប់តាំងពីខែតុលា។ វេជ្ជបណ្ឌិត Olha Bohdan ដែលជាគ្រូពេទ្យសង្គ្រោះបន្ទាន់បានធ្វើការឱ្យសេវារថយន្តសង្គ្រោះបន្ទាន់ ក្រុងគៀវ អស់រយៈពេលជាង ២០ ឆ្នាំមកហើយ។ ថ្មីៗនេះ អ្នកស្រីបានរស់នៅក្នុងការិយាល័យ ពោលគឺផ្ទះរបស់នាងស្ថិតនៅក្នុងទឹកដីកាន់កាប់របស់ទាហានរុស្សី។ អ្នកស្រី Bohdan បាននិយាយថា បញ្ហាចម្បងនៃការដាច់ចរន្តអគ្គិសនីគឺនៅពេលដែលវេជ្ជបណ្ឌិតមានអ្នកជំងឺធ្ងន់ធ្ងរនៅកន្លែងណាមួយនៅជាន់ទី ២២ ហើយជណ្តើរយន្តមិនដំណើរការ។

សម្រាប់ អ្នកស្រីBohdan និងក្រុមរបស់នាង វិបត្តិថាមពលដែលបង្កឡើងដោយជម្លោះមានន័យថា ការដើរឡើងជណ្តើរងងឹត ឡើងចុះ ជារៀងរាល់ថ្ងៃដោយគ្មានថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង