Yearendyearend1140x150

មនុស្សរាប់ពាន់នាក់ចូលរួម«គោរពបូជាសព»លោកប៉េលេជាលើកចុងក្រោយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ប្រេស៊ីល៖ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃច័ន្ទក្នុងទីក្រុង Santos របស់ប្រទេសប្រេស៊ីលដើម្បីលាគ្នាជាមួយវីរបុរសបាល់ទាត់ Edson Arantes do Nascimento ដែលត្រូវបានគេស្គាល់ថា Pele ដែលបានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺមហារីកពោះវៀនធំ។

ពិធីដង្ហែសពរបស់លោកត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Urbano Caldira ដែលជាទីលានផ្ទះរបស់អតីតក្រុម Santos របស់លោក Pele ដែលអនុញ្ញាតឱ្យអ្នកគាំទ្រចូលរួមគោរពចុងក្រោយរបស់ពួកគេ។ ក្នុងចំណោមអ្នកដែលមានវត្តមានទាំងនោះមានប្រធាន FIFA លោក Gianni Infantino និងប្រធានសហព័ន្ធបាល់ទាត់ CONMEBOL របស់អាម៉េរិកខាងត្បូង លោក Alejandro Dominguez។

អ្នកគាំទ្របានរង់ចាំជាងបីម៉ោងដើម្បីមើលមឈូស។ អ្នកគាំទ្ររបស់ Pele ដែលមានឈ្មោះថា Carlos Tavares បាននិយាយថា លោកប៉េលេគឺជានិមិត្តរូបរបស់ប្រជាជនប្រេស៊ីល និងអ្នកគាំទ្រកីឡាបាល់ទាត់ទូទាំងពិភពលោក។

សពរបស់លោក Pele នឹងត្រូវបញ្ចុះនៅទីបញ្ចុះសពឯកជនមួយក្នុងទីក្រុង Santos ជាកន្លែងដែលគាត់ត្រូវបានគេគោរពថាជាកីឡាករដ៏អស្ចារ្យបំផុតនៃក្រុមកំណើតរបស់គាត់ ដែលគាត់បានឈ្នះពានរង្វាន់ Copa Libertadores ចំនួនពីរ និងពានរង្វាន់ Intercontinental Cup ចំនួនពីរ។

រដ្ឋាភិបាលប្រេស៊ីលគ្រោងនឹងប្តូរឈ្មោះកំពង់ផែ Santos ដែលជាកំពង់ផែធំបំផុតនៅប្រេស៊ីល និងអាម៉េរិកឡាទីន ដាក់ឈ្មោះលោកប៉េលេជំនួសវិញ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង