
វៀតណាម៖ អាជ្ញាធរនៃប្រទេសវៀតណាម កំពុងបន្ត ប្រតិបត្តិការស្វែងរកកុមារអាយុ ១០ឆ្នាំធ្លាក់ក្នុងសសរបេតុងជម្រៅ ៣៥ម៉ែត្រ យ៉ាងសស្រាក់សស្រាំ ដោយការរុករកនេះមានមន្រ្តីជំនាញជាច្រើន បានចូលរួមនិងខ្នះខ្នែងរកវិធីសាស្រ្ត ដើម្បីលើកសសរបេតុងជួយស្រោចស្រង់ជីវិតជនរងគ្រោះ។ កុមារដែលធ្លាក់ចូលក្នុងសសរបេតុងនេះ មានរយះពេល៣ថ្ងៃហើយ ដោយពុំដឹងសភាពថារស់រឺក៏ស្លាប់នោះទេ។
អាជ្ញាធរវៀតណាម បានចាត់ទុក ស្ថានភាពនេះគឺ "ធ្ងន់ធ្ងរ" ហើយកងកម្លាំងជួយសង្គ្រោះទាំងអស់ គឺត្រូវការដើម្បីជួយសង្គ្រោះក្មេងប្រុសដែលបានធ្លាក់ចូលទៅក្នុងបង្គោលបេតុងនៅឯការដ្ឋានសំណង់ក្នុងខេត្តដុងថាប់។

ក្រុមសង្គ្រោះបានសម្រេចចិត្តជួយសង្គ្រោះក្មេងប្រុសនេះដោយទាញសសរដែលមានចុងនៅខាងក្រោមដោយបន្ទន់ដីជុំវិញវាជាមុន ជាមួយនឹងការខួង និង បូមទឹក។ ក្រុមអ្នកជួយសង្គ្រោះ បានខួងដីជម្រៅជាង ៣០ ម៉ែត្រពីដីនៅជាប់នឹងសសរ ហើយត្រូវបានគេរំពឹងថានឹងបន្តទៅប្រាំម៉ែត្រដែលនៅសល់។

អាជ្ញារវៀតណាម បានដាក់ការសង្ស័យថា
គ្រោះថ្នាក់ដ៏សោកនាដកម្មនេះ បានកើតឡើងនៅពេលដែលក្មេងប្រុសឈ្មោះ ថៃ លីហាវណាម និង មិត្តភក្តបីនាក់បានទៅការដ្ឋានសាងសង់ស្ពានមួយនៅលើផ្លូវខេត្តលេខ ៨៥៧ ក្នុងឃុំភូឡៃ ដើម្បីរើសបំណែកដែកយកទៅលក់៕

