Yearendyearend1140x150

ពលរដ្ឋរស់ក្នុងក្រុង«បាក់មុត»ស្ថិតក្នុងភាពលំបាកជាខ្លាំងចាប់តាំងពីសង្រ្គាមផ្ទុះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

គៀវ៖ ការប្រយុទ្ធដណ្តើមយកទីក្រុង បាក់មុត នៃប្រទេសអ៊ុយក្រែន កំពុងតែស្ថិតក្នុងដំណាក់កាលដ៏ព្រឺព្រួចដោយកងទ័ពរុស្សីជាច្រើនកងបានវាយបុកទៅមុខមិនដកថយនោះទេ ខណៈកងទ័ពអ៊ុយក្រែនបានបន្តឆ្ពោះទៅមុខប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ហើយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែបានប្រែក្លាយទីក្រុងដែលធ្លាប់តែរីកចម្រើនទៅជាការបំផ្លិចបំផ្លាញ។

ទីក្រុងមួយដែលនៅជាប់នឹងតំបន់គ្រប់គ្រងដោយរុស្ស៊ី Bakhmut ត្រូវបានបំផ្លាញដោយការបាញ់ផ្លោងមិនឈប់ឈរ។ ប្រជាជនអ៊ុយក្រែននៅតែរស់នៅក្នុងគ្រោងឆ្អឹងដែលឆេះអស់នៃទីក្រុងកំពុងធ្វើរងការខូចខាតក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ។

ពលរដ្ឋរងគ្រោះដោយសារសង្រ្គាមម្នាក់បានអះអាងថា"យើងគ្មានអ្វីទេ គ្មានបង្អួច គ្មានផ្ទះ អ្វីគ្រប់យ៉ាងត្រូវបានបំផ្លាញ ដោយសារតែសង្រ្គាម។ ជនរងគ្រោះបន្តថា យើងមិនមានហ្គាសចាប់តាំងពីនិទាឃរដូវ ការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់ជាច្រើនខែ ។

ទោះបីជាមានការបំផ្លិចបំផ្លាញ និងការប៉ាន់ប្រមាណថាមានជនរងគ្រោះយោធារាប់សិបនាក់នៅលើភាគីទាំងសងខាងជារៀងរាល់ថ្ងៃក៏ដោយ ក៏តំបន់ បាក់មុត នៅតែជាតំបន់ដែលរុស្សីចង់បានបំផុតដដែល។ ចាប់ទាំងពីរុស្សីបានឈ្លានពានអ៊ុយក្រែនតាំងពីថ្ងៃ ២៤ កុម្ភៈឆ្នាំ ២០២២មកមកទល់ពេលនេះទាហានរុស្សី និងអ៊ុយក្រែនរាប់ពាន់នាក់បានបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់ប្រទេសអ៊ុយក្រែនជាច្រើនត្រូវបានបំភ្លេចបំផ្លាញ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង