Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

លោកYoon៖ សមយុទ្ធកូរ៉េខាងត្បូង និងអាម៉េរិកគឺជាការឆ្លើយតបទៅកាន់ការគំរាមគំហែង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
មេដឹកនាំកូរ៉េខាងជើង (ឆ្វេង) មេដឹកនាំកូរ៉េខាងត្បូង (ស្តាំ)

សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol នាថ្ងៃច័ន្ទនេះបានគូសបញ្ជាក់ថា កូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិកកំពុងពិភាក្សាគ្នាអំពីផែនការ និងសមយុទ្ធរួមគ្នាដែលអាចធ្វើទៅបានដោយប្រើប្រាស់នុយក្លេអ៊ែររបស់សហរដ្ឋអាម៉េរិក ដើម្បីប្រឈមមុខនឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

កាសែត Chosun Ilbo បានដកស្រង់សម្តីលោក Yoon ដោយនិយាយថា ការធ្វើផែនការ និងសមយុទ្ធរួមនឹងមានគោលបំណងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនៃ "ការរារាំងបន្ថែម" របស់សហរដ្ឋអាម៉េរិក ចំពោះការគំរាមគំហែងរបស់កូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូង។ ពាក្យនេះមានន័យថាសមត្ថភាពរបស់យោធាអាម៉េរិក ជាពិសេសកម្លាំងនុយក្លេអ៊ែររបស់ខ្លួន និងឆ្លើយតបភ្លាមៗពីការវាយប្រហារលើសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក។

លោក Yoon បាននិយាយថា "អាវុធនុយក្លេអ៊ែរជាកម្មសិទ្ធិរបស់សហរដ្ឋអាម៉េរិក ប៉ុន្តែការធ្វើផែនការ ការចែករំលែកព័ត៌មាន សមយុទ្ធ និងការហ្វឹកហ្វឺនគួរតែរួមគ្នាធ្វើឡើងដោយកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក" ដោយលោកបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនក៏មានភាពវិជ្ជមានផងដែរអំពីគំនិតនេះ។

ការកត់សម្គាល់របស់លោក Yoon ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍ថាមេដឹកនាំរបស់ខ្លួនលោក Kim Jong Un បានអំពាវនាវឱ្យមានការអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីបថ្មី និងឃ្លាំងអាវុធនុយក្លេអ៊ែរធំជាងមុន ដើម្បីទប់ទល់នឹងការគំរាមកំហែងដឹកនាំដោយសហរដ្ឋអាម៉េរិកចំពេលមានភាពតានតឹងរវាងគូប្រជែងកូរ៉េ។

កាលពីថ្ងៃអាទិត្យ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន នៅក្នុងការសាកល្បងអាវុធដ៏កម្រក្នុងថ្ងៃចូលឆ្នាំថ្មី បន្ទាប់ពីមីស៊ីលផ្លោងចំនួន ៣ គ្រាប់បានបាញ់កាលពីថ្ងៃសៅរ៍សំដៅទៅកាន់ប្រទេសជប៉ុន។

ជុំវិញការពិភាក្សាអំពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងត្បូង លោក Yoon បាននិយាយថា ការរក្សាសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅតែមានសារៈសំខាន់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង