Smart saver cctime web bannertif

ប្រមុខUNអំពាវនាវឲ្យមាន«សន្តិភាព»បន្ថែមឆ្នាំ២០២៣

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres

អាម៉េរិក៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានផ្ញើសារជូនពរសម្រាប់ឆ្នាំ ២០២៣ និងបានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពបន្ថែមទៀតនៅជុំវិញពិភពលោកនៅក្នុងឆ្នាំថ្មីនៅក្នុងសន្និសីទសារព័ត៌មានចុងឆ្នាំរបស់គាត់ ជាពិសេសលោកបានអំពាវនាវឲ្យរុស្សី និងអ៊ុយក្រែនស្វែងរកការចចារណាមួយដើម្បីបញ្ចប់សង្រ្គាម។

សម្រាប់ឆ្នាំខាងមុខនេះ លោក Guterres បានអំពាវនាវដល់មនុស្សគ្រប់រូបនៅគ្រប់ទីកន្លែង ឱ្យបង្កើតសន្តិភាពដល់មនុស្សជុំវិញខ្លួន និងកសាងពិភពលោកដែលមាននិរន្តរភាពជាងមុន។

សម្រាប់លោក Guterres "នៅឆ្នាំ ២០២៣ យើងត្រូវការសន្តិភាពឥឡូវនេះច្រើនជាងពេលណាទាំងអស់។ សន្តិភាពជាមួយគ្នាទៅវិញទៅមក តាមរយៈការសន្ទនាដើម្បីបញ្ចប់ជម្លោះ។ សន្តិភាពជាមួយធម្មជាតិ និងអាកាសធាតុរបស់យើង ដើម្បីកសាងពិភពលោកប្រកបដោយនិរន្តរភាព។ សន្តិភាពនៅក្នុងផ្ទះ ដូច្នេះស្ត្រី និងក្មេងស្រីអាចរស់នៅក្នុង សេចក្តីថ្លៃថ្នូរ និងសុវត្ថិភាព។ សន្តិភាពនៅតាមដងផ្លូវ និងក្នុងសហគមន៍របស់យើង ជាមួយនឹងការការពារពេញលេញនៃសិទ្ធិមនុស្សទាំងអស់។ សន្តិភាពនៅក្នុងកន្លែងគោរពបូជារបស់យើង ដោយការគោរពចំពោះជំនឿគ្នាទៅវិញទៅមក និងសន្តិភាពតាមអ៊ីនធឺណិត ដោយមិនមានការជេរប្រមាថ និងការបំពាន។

លោកបន្ថែមថានៅឆ្នាំ ២០២៣ ចូរយើងដាក់សន្តិភាពនៅក្នុងបេះដូងនៃពាក្យសម្ដី និងសកម្មភាពរបស់យើងរួមគ្នាធ្វើឱ្យឆ្នាំ ២០២៣ ជាឆ្នាំដែលសន្តិភាពត្រូវបានស្ដារឡើងវិញដល់ជីវិតរបស់យើង ផ្ទះរបស់យើង និងពិភពលោករបស់យើង»៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង