Yearendyearend1140x150

អាម៉េរិកចាប់ផ្តើមបោសសម្អាតផ្លូវក្រោយ«ព្យុះព្រិល»ស្ងប់ស្ងាត់ទៅវិញ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

អាម៉េរិក៖ ខ្យល់ព្យុះដ៏សាហាវបានស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីបានបោកបក់ពេញទីក្រុង Buffalo អស់រយៈពេលជាច្រើនថ្ងៃ ពលរដ្ឋក្នុងទីក្រុងនេះកំពុងមមាញឹកក្នុងការសម្អាតផ្លូវសារជាថ្មី។ ប៉ុន្តែអ្នកស្រុកកំពុងត្អូញត្អែរពីដំណើរការយឺតយ៉ាវក្នុងការបោសសម្អាតព្រិលចេញ ហើយពួកគេត្រូវរង់ចាំជាច្រើនថ្ងៃមុនពេលអ្វីៗត្រឡប់មកធម្មតាវិញ។

ព្យុះរដូវរងាដ៏កម្របានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៣៩ នាក់ នៅពេលដែលវាបានបក់បោក និងខ្យល់បក់ខ្លាំងក្នុងអំឡុងពេលបុណ្យណូអែល។ អ្នកស្រុកបានរំឭកថា ព្រិលបានឡើងដល់កម្ពស់១,២ ម៉ែត្រ។ លោក Kamp Donald អ្នកស្រុកម្នាក់បាននិយាយថាតំបន់ពួកយើងព្រិលបានកើនកម្ពស់ដល់ទៅមួយម៉ែត្រជាង។

ផ្ទះរបស់លោក Donald នៅតែហ៊ុំព័ទ្ធដោយព្រិលយ៉ាងជ្រៅ ហើយរថយន្តនៅក្នុងសហគមន៍របស់គាត់ត្រូវបានកប់នៅក្នុងព្រិល។ ក្រុមបោសសម្អាតព្រិលក្នុងក្រុងបានចាប់ផ្តើមបោសសម្អាតព្រិលនៅជិតផ្ទះរបស់គាត់កាលពីថ្ងៃទី ២៨ ខែធ្នូ ខណៈដែលទីក្រុង និងទីប្រជុំជនជាច្រើនទៀតបានបើកដំណើរការឡើងវិញជាធម្មតា។

បុគ្គលិកបោសសម្អាតព្រិលលោក Jerry Beltran បាននិយាយថាគាត់និងសហការីរបស់គាត់កំពុងធ្វើការ ១៥ ម៉ោងក្នុងមួយថ្ងៃដើម្បីបោសសម្អាតផ្លូវ ហើយគាត់មានអារម្មណ៍សោកសៅចំពោះអ្នកដែលបានបាត់បង់ជីវិតនៅក្នុងព្យុះព្រិលនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង