Yearendyearend1140x150

រុស្សីចាត់ទុកអាម៉េរិកជាអ្នកផ្តល់ជំនួយ«យោធា»ដ៏ធំឲ្យអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov

រុស្សី៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់ថា ទាហានអាម៉េរិករាប់រយនាក់ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសអ៊ុយក្រែន ដោយលោកអះអាងថា ទាហានអាម៉េរិក ទីប្រឹក្សាយោធា និងមន្ត្រីចារកម្មអាម៉េរិកជាច្រើនពាន់ គឺជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងជម្លោះរុស្សីអ៊ុយក្រែនជាយូរមកហើយ។

លោក Lavrov បានគួសបញ្ជាក់ថាការលូកដៃរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងអរិភាពក្នុងប្រទេសអ៊ុយក្រែន ដែលបានកើនឡើងជាលំដាប់ជាយូណាស់មកហើយ។ បើទោះបីជាមានការធានាម្តងហើយម្តងទៀតពីមេដឹកនាំអាម៉េរិកថាអាម៉េរិកពុំបានបញ្ជូនយោធាទៅជួយអ៊ុយក្រែនក៏ដោយ ក៏រុស្សីចាត់ទុកនេះគឺជាលេសរបស់សហរដ្ឋអាម៉េរិកតែប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះបន្ថែមថា “មនុស្សរាប់សិបនាក់ ប្រហែលជាទាហានអាម៉េរិករាប់រយនាក់ស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ពួកគេនៅទីនោះ សូម្បីតែមុនពេលផ្ទុះសង្រ្កាមក៏ដោយ” ដោយសំដៅទៅលើការទម្លាក់ប្រធានាធិបតីអ៊ុយក្រែនឆ្នាំ ២០១៤ លោក Viktor Yanukovich ដោយការបង្កើតជាតិនិយម និងសកម្មជនគាំទ្រលោកខាងលិច។ លោកសង្គត់ធ្ងន់ថា "មន្រ្តី CIA បានកាន់កាប់យ៉ាងហោចណាស់ថ្នាក់កំពូលនៅក្នុងសេវាកម្មសន្តិសុខនៃប្រទេសអ៊ុយក្រែន" ។

លោក Lavrov ក៏បានអះអាងដែរថា អនុព័ន្ធយោធាអាម៉េរិកដែលមានមូលដ្ឋាននៅទីក្រុងគៀវ បានផ្តល់ដំបូន្មានសំខាន់ៗដល់អាជ្ញាធរអ៊ុយក្រែន ដោយនិយាយថា “អ្នកឯកទេសយោធាបានចូលរួមជាក់ស្តែង មិនត្រឹមតែធ្វើទស្សនកិច្ចនៅក្រសួងការពារជាតិអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែតាមមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀតពួកគេ ផ្តល់ការប្រឹក្សាដោយផ្ទាល់ ហើយប្រហែលជាច្រើនជាងការផ្តល់ប្រឹក្សាទៅទៀត។”

លោកបានកត់សម្គាល់ថា ក្រុមអ្នកឯកទេសអាម៉េរិកដាច់ដោយឡែកមួយក្រុមបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីតាមដានលំហូរនៃអាវុធរបស់លោកខាងលិចទៅកាន់ប្រទេសនេះ ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីសមាជិកសភាអាម៉េរិកទាមទារយន្តការដ៏រឹងមាំបន្ថែមទៀតសម្រាប់ការតាមដានជំនួយដ៍សាហាវរាប់ពាន់លាន។

សម្រាប់លោក Lavrov លោកខាងលិចបានប្រកាស "សង្រ្គាម" លើប្រទេសរុស្ស៊ីជិតមួយទសវត្សរ៍មុន ភ្លាមៗបន្ទាប់ពីបដិវត្តន៍ Euromaidan ឆ្នាំ ២០១៤ ដែលមិនយូរប៉ុន្មានត្រូវបានបន្តដោយសហរដ្ឋអាម៉េរិក និង NATO ការគាំទ្រផ្នែកយោធាដល់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង