Yearendyearend1140x150

វៀតណាមកាត់ទោសជនល្មើស៤នាក់ពីបទ«ទាក់ឆ្កែ»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
បុរស​បួន​នាក់​នៅ​ខេត្ត Nghe An ភាគ​កណ្តាល​កាត់ទោស​ពីបទ​លួច​ឆ្កែ​ថ្ងៃទី ២៩  ខែធ្នូ ឆ្នាំ ២០២២។ រូបថត​ដោយ VnExpress

វៀតណាម៖ តុលាការមួយនៅខេត្ត Nghe An ភាគកណ្តាលនៃប្រទេសវៀតណាមបានកាត់ទោសដាក់គុកបុរសក្នុងតំបន់ចំនួន ៤ នាក់ពីបទលួចឆ្កែ ១៤ ក្បាល។ បន្ទាប់ពីការកាត់ក្តីកាលពីថ្ងៃព្រហស្បតិ៍ លោក Nguyen Dinh Phong អាយុ 30 ឆ្នាំបានទទួលទោស ១២ ខែពីបទ "លួចទ្រព្យសម្បត្តិ" និង "ការកាន់កាប់អាវុធយោធាដោយខុសច្បាប់" ។ លោក Vuong Van Hong អាយុ ៣៦ ឆ្នាំ ទទួលបាន ២៤ ខែ Nguyen Dinh Quynh អាយុ ៣៥ ឆ្នាំ ទទួលទោសបាន ៧ ខែ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតវៀតណាម VN Express។

បើតាមមន្រ្តីវៀតណាមបានឲ្យដឹងថាជនល្មើស Phong និង Quynh បានវាយប្រហារសត្វឆ្កែដែលពួកគេបានរកឃើញនៅតាមដងផ្លូវដោយប្រើកាំភ្លើង ហើយក្រោយពីចាប់បានឆ្កែក៏ទាក់ទងទៅកាន់ឈ្មួញទិញឆ្កែបន្ថែម។ ប៉ូលីសបាននិយាយថា ពួកគេមានសត្វឆ្កែ ១៤ ក្បាល ហើយលក់វាក្នុងតម្លៃ ១៧ លានដុង (៧២០ដុល្លារ)។ នៅគេហដ្ឋានរបស់លោក ហុង ប៉ូលិសបានរកឃើញកាំភ្លើងមួយដើម និងគ្រាប់ចំនួនប្រាំគ្រាប់ជាកម្មសិទ្ធិរបស់លោក Phong ។

គួរបញ្ជាក់ថាជនជាតិវៀតណាមស៊ីឆ្កែប្រមាណប្រាំលានក្បាលក្នុងមួយឆ្នាំ ដែលជាលេខពីរបន្ទាប់ពីចិន ២០ លានក្បាលនេះបើយោងតាម Asia Canine Protection Alliance។ សាច់ដែលបម្រើនៅភោជនីយដ្ឋានជាញឹកញាប់បានមកពីសត្វចិញ្ចឹមដែលត្រូវបានគេលួច ហើយលក់បន្តទៅឲ្យឈ្មួញទី៣។ ការលួចឆ្កែគឺកម្រត្រូវបានចាត់ទុកជាបទល្មើសឧក្រិដ្ឋនៅក្នុងប្រទេសវៀតណាម។ លុះត្រាតែសត្វដែលគេលួចមានតម្លៃជាង២លានដុង (៨៦ដុល្លារ) ទើបអាចដោះស្រាយជាឧក្រិដ្ឋកម្មក្រោមច្បាប់បច្ចុប្បន្នបាន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង