
សៅប៉ូឡូ៖ វីរបុរសបាល់ទាត់ប្រេស៊ីល Pelé ដែលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកចំនួនបី និង បានក្លាយជានិមិត្តរូបពិភពលោកដំបូងគេរបស់កីឡា NeyMar នោះ បានទទួលមរណភាពក្នុងអាយុ ៨២ ឆ្នាំ។នេះបើយោងតាមការចុះផ្សាយរបស់កូនស្រីរបស់គាត់កញ្ញា Kely Nascimento បានសរសេរនៅក្នុងសារបង្ហោះនៅលើ Instagram ផ្ទាល់របស់នាង។
ខ្លឹមសាររបស់កូនស្រីវីរបុរសបាល់ទាត់ប្រេស៊ីល Pelé បានសរសេរថា "អ្វីគ្រប់យ៉ាងដែលអ្នកធ្វើកន្លងមកយើងគ្រប់គ្នា និងចងចាំ" យើងស្រឡាញ់ប៉ាជារៀងរហូត សូមប៉ាទៅឲ្យបានក្តីសុខ។ អស់រយៈពេលជាង ៦០ ឆ្នាំមកហើយ លោកបានលេងក្នុង World Cup ចំនួនបួនដង និង ជាកីឡាករតែមួយគត់ក្នុងប្រវត្តិសាស្ត្រដែលឈ្នះបីដង។
ចំណែកកីឡាករបាល់ទាត់ប្រេស៊ីល Neymar បាននិយាយថា Pelé "ផ្លាស់ប្តូរអ្វីគ្រប់យ៉ាង" ។ នៅក្នុងការបង្ហោះនៅលើ Instagram NeyMar បានសរសេរថា “គាត់បានប្រែក្លាយបាល់ទាត់ទៅជាសិល្បៈ និងការកម្សាន្ត។ NeyMar បន្ថែមថា Pele បានបញ្ចេញសំឡេងជួយដល់ជនក្រីក្រ ដល់ប្រជាជនស្បែកខ្មៅ និងជាពិសេស គាត់បានលើកស្ទួយប្រទេសប្រេស៊ីជាខ្លាំងក្នុងចក្រភពបាល់ទាត់។
គួរបញ្ជាក់ថា វីរបុរសបាល់ទាត់ប្រេស៊ីល Pelé ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុងសៅប៉ូឡូកាលពីចុងខែវិច្ឆិកា ដោយសារការឆ្លងមេរោគផ្លូវដង្ហើម និង សម្រាប់ផលវិបាកទាក់ទងនឹងមហារីកពោះវៀនធំ។ មន្ទីរពេទ្យបាននិយាយថា សុខភាពរបស់គាត់កាន់តែអាក្រក់ទៅៗ នៅពេលដែលជំងឺមហារីករបស់គាត់កាត់តែវិវត្តន៌ទៅជាសភាពធ្ងន់ធ្ងរ ហើយថ្មីៗនេះមន្ទីពេទ្យ Albert Einstein បានប្រកាសពីដំណឹងមរណភាពរបស់លោកផងដែរ៕