
អាហ្វិ្រក៖ ផ្កា Titan Arum Lily រឺផ្កាសាកសពដ៏កម្រ ដែលត្រូវបានគេស្គាល់ថាជារុក្ខជាតិដ៏ធំបំផុតនៅលើពិភពលោក បានរីកដុះដាលនៅសួនរុក្ខសាស្ត្រក្នុងទីក្រុង Cape Town ក្នុងប្រទេសអាហ្វ្រិលខាងត្បូងបន្ទាប់ពីរង់ចាំអស់រយៈពេល ១៥ ឆ្នាំ។
ព្រឹត្តិការណ៍ធម្មជាតិដ៏អស្ចារ្យបំផុតមួយដែលកើតឡើងនៅក្នុងសួនផ្កាបានកើតឡើងនៅទីក្រុងឆ្នេរសមុទ្រនៃប្រទេសអាហ្វ្រិកខាងត្បូង។ បន្ទាប់ពីការរង់ចាំអស់រយៈពេល ១៥ ឆ្នាំ ផ្កា Titan Arum Lily នៅសួនរុក្ខសាស្ត្រសាកលវិទ្យាល័យ Stellenbosch បានដាក់បង្ហាញដ៏អស្ចារ្យ។
ផ្កានេះ ជួនកាលគេហៅថាផ្កាសាកសព ដោយសារក្លិនស្អុយដូចសាកសព ដើម្បីទាក់ទាញលំអងផ្កា ចំណាយពេលពី ៦ ទៅ ១៥ឆ្នាំ ទើបចេញផ្កា។ ដំណើរការចេញផ្កាទាំងមូលចំណាយពេលត្រឹមតែ ៤៨ម៉ោងប៉ុណ្ណោះ ហើយបន្ទាប់មកផ្កាក៏ស្ងប់ស្ងាត់ទៅវិញ។
អ្នកថែទាំសួនម្នាក់បានឲ្យដឹងថា"ខ្ញុំបានរង់ចាំ ១៥ ឆ្នាំសម្រាប់រឿងនេះ ហើយក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ យើងពិតជាបានកែច្នៃវាឡើងវិញ ដូច្នេះវាបានផ្តល់សារធាតុចិញ្ចឹមបន្ថែមបន្តិចបន្តួចដែលវាត្រូវការ។អ្នកថែសួនរូបនេះបន្តថា រុក្ខជាតិនេះមានដើមកំណើតមកពីប្រទេសឥណ្ឌូណេស៊ី ហើយនៅក្នុងព្រៃ ដោយរុក្ខជាប្រភេទនេះនៅសល់តែ១០០០ដើមតែប៉ុណ្ណោះនៅក្នុងព្រៃ។
ផ្កា Titan Arum Lily គឺជារុក្ខជាតិធំដែលពួកវាអាចលូតលាស់ធំជាង ១.៥ ម៉ែត្រ និងទម្ងន់ជាង ៧០ គីឡូក្រាម៕