
ហ្វីលីពីន៖ ទីភ្នាក់ងារគ្រោះមហន្តរាយជាតិហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃពុធថា ទឹកជំនន់ និងទឹកភ្លៀងដ៏គួរឱ្យរន្ធត់ ដែលបានវាយប្រហារប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឥឡូវនេះបានឆក់យកជីវិតមនុស្ស ២៥ នាក់ របួស ៩ នាក់ និង ២៦ នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។

ទីភ្នាក់ងារនេះអះអាងថាមនុស្សជិត ៤០ម៉ឺននាក់ នៅតែរងផលប៉ះពាល់ដោយការបំផ្លិចបំផ្លាញនេះ ដោយមានជាង ៨១,០០០ ដែលកំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្ន។ក្នុងនោះផ្ទះចំនួន ១ពាន់ខ្នង បានរងការខូចខាត និងផ្លូវចំនួន ១២៣ ត្រូវបានវាយប្រហារផងដែរ។

បន្ថែមពីនេះអាកាសធាតុមិនអំណោយផលត្រូវបានបង្កឡើងដោយបានវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសហ្វីលីពីន មន្រ្តីពាក់ព័ន្ធក្នុងប្រទេសហ្វីលីពីនកំពុងមមាញឹកក្នុងការបន្តស្វែងរកជនរងគ្រោះកំពុងបាត់ខ្លួនបន្ថែម៕
