Yearendyearend1140x150
Img 0571

ចិនជំរុញផលិត«កសិកម្មឆ្លាតវៃ»សម្រាប់កំណើនប្រកបដោយគុណភាពខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/

ចិន៖ ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន (MARA) បាននិងកំពុងពង្រឹងការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងវិស័យកសិកម្មទូទាំងប្រទេស ដើម្បីលើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់។ ចាប់តាំងពីដើមឆ្នាំនេះមក បច្ចេកវិទ្យាព័ត៌មានទំនើបបានជួយដល់ផលិតកម្មកសិកម្ម ហើយការអភិវឌ្ឍន៍កសិកម្មឆ្លាតវៃនៅក្នុងប្រទេសចិនបានបង្កើនល្បឿនជាខ្លាំង។

បច្ចេកវិទ្យាឈានមុខគេដូចជា ការចាប់សញ្ញាពីចម្ងាយពីផ្កាយរណប ការរុករក Beidou និងឧបករណ៍គ្រឿងយន្តកសិកម្មឆ្លាតវៃបានជួយបំប្លែងដីស្រែធម្មតាទូទាំងប្រទេសទៅជាកសិដ្ឋានឆ្លាតវៃជាមួយនឹងការរួមបញ្ចូលបច្ចេកវិទ្យាព័ត៌មានខ្ពស់ បង្កើនប្រសិទ្ធភាព កាត់បន្ថយការចំណាយ និងទិន្នផលដំណាំល្អ។

នៅតំបន់វាលរហោស្ថានភាគខាងជើង តំបន់ភាគឦសាននៃប្រទេសចិន កសិដ្ឋានប្រើយន្តហោះដ្រូនចំនួនប្រាំមួយដែលបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ជាមួយនឹងឧបករណ៍គ្រឿងយន្តកសិកម្មក្នុងស្រុកបានកាត់បន្ថយកម្លាំងពលកម្មជាង ៧០ ភាគរយ និងបង្កើនប្រសិទ្ធភាពជាង ៣០ ភាគរយ។

បន្ថែមពីនេះនៅទីក្រុង Wuhu ខេត្ត Anhui ភាគខាងកើតប្រទេសចិន គំរូដ៏ឆ្លាតវៃក្នុងការដាំដុះស្រូវបានបង្កើនទិន្នផល ១៤.៣ ភាគរយ ដោយសារការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃបច្ចេកវិទ្យាព័ត៌មាន និងគ្រឿងយន្តកសិកម្ម ដែលបានបែងចែកដំណើរការផលិតស្រូវជា ១៣ វគ្គ។ ឆ្នាំនេះ ផ្ទៃដីស្រែចំនួន ១០,០០០ ហិកតាបានប្រើប្រាស់គំរូឆ្លាតវៃ។

នៅឯសហករណ៍មួយក្នុងទីក្រុង Xinzheng ខេត្ត Henan ភាគកណ្តាលប្រទេសចិន ក្នុងអំឡុងពេលប្រមូលផលរដូវក្តៅ ឧបករណ៍ចាប់សញ្ញាផ្កាយរណបពីចម្ងាយ និងយន្តហោះគ្មានមនុស្សបើកត្រូវបានប្រើប្រាស់ដើម្បីគូសផែនទីវាលស្រូវសាលី ដោយទិន្នន័យថ្មីៗស្តីពីភាពចាស់ទុំរបស់ស្រូវសាលីត្រូវបានផ្គត់ផ្គង់ជារៀងរាល់ថ្ងៃ។

យោងតាមទិន្នន័យពី ក្រសួងកសិកម្ម និងកិច្ចការជនបទរបស់ប្រទេសចិន បានឱ្យដឹងថា ប្រទេសចិនក៏បានលើកកម្ពស់ផលិតកម្មឌីជីថល ការគ្រប់គ្រងឆ្លាតវៃ និងប្រតិបត្តិការគោលដៅសម្រាប់ដំណាំស្រែចម្ការ ចាប់តាំងពីដើមឆ្នាំនេះ ដែលបានកាត់បន្ថយការបញ្ចូលកម្លាំងពលកម្ម និងធនធានសម្ភារៈយ៉ាងច្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពផលិតកម្មថែមទៀតផង។

នៅឆ្នាំនេះ អត្រាផ្តល់ព័ត៌មាននៃការដាំដំណាំនៅទូទាំងប្រទេសចិនបានលើសពី ២១.៨ ភាគរយ ជាមួយនឹងអត្រានៃដំណាំសំខាន់ៗដូចជា ស្រូវសាលី ស្រូវ និងពោតលើសពី ៣៩.៦។

លោក Yu Bingzhen អ្នកបច្ចេកទេសកសិកម្មខាងបន្លែបាននិយាយថា "ទម្ងន់នៃបន្លែអាចឡើងពី ១០ ទៅ ២០ ភាគរយ។ លោកបន្តថាដោយសារតែផ្ទះកញ្ចក់ដំណាំមានបីវិមាត្រ ទិន្នផលគឺ ១៣ ទៅ ១៤ ដងខ្ពស់ជាងផ្ទៃដីដាំដូចគ្នា"។

សម្រាប់លោក Yu Bingzhen អាថ៌កំបាំងនៃទិន្នផលខ្ពស់គឺស្ថិតនៅលើអំពូលភ្លើង ព្រោះអំពូល LED ត្រូវបានប្ដូរតាមបំណងទៅតាមដំណាក់កាលលូតលាស់របស់រុក្ខជាតិ។ ដោយសារបន្លែផ្សេងៗគ្នាក្នុងដំណាក់កាលលូតលាស់ខុសៗគ្នា ត្រូវការពន្លឺខុសៗគ្នា ផ្ទះកញ្ចក់ក៏រៀបចំភ្លើងទៅតាមតម្រូវការរបស់ក្រុមនៃប្រភេទដំណាំផងដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង