Yearendyearend1140x150

កូរ៉េខាងត្បូង«លើកលែងទោស»អតីតប្រធានាធិបតីលី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Myung-bak

សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលជាប់ពន្ធនាគារ លោក Lee Myung-bak បានទទួលការលើកលែងទោសពីប្រធានាធិបតីកាលពីថ្ងៃអង្គារ ទី២៧ ខែធ្នូ ដោយកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទចោទប្រកាន់អំពើពុករលួយ។

បើតាមរដ្ឋមន្រ្តីនៃក្រសួងវប្បធម៌ លោក Han Dong-hoon បានឲ្យដឹងថា លោក Lee ស្ថិតនៅក្នុងបញ្ជីមនុស្សជាង ១,៣០០ នាក់ ដែលបានទទួលការលើកលែងទោសពិសេស "តាមទស្សនៈនៃការបង្រួបបង្រួមជាតិទូលំទូលាយ តាមរយៈការផ្សះផ្សា ការអត់ឱន និងការពិចារណា"

លោក Lee ដែលមានអាយុ ៨១ ឆ្នាំដែលកាលពីខែមិថុនាត្រូវបានអនុញ្ញាតឱ្យដោះលែងពីពន្ធនាគារបណ្តោះអាសន្នដោយសារតែអាយុរបស់គាត់និងសុខភាពកាន់តែយ៉ាប់យ៉ឺនកំពុងជាប់ពន្ធនាគារ ១៧ ឆ្នាំពីបទស៊ីសំណូកនិងកេងបន្លំ ដែលនេះគឺជាការកាត់ទោសមួយជីវិតយ៉ាងមានប្រសិទ្ធភាព ខណៈដែលគាត់មិនទាន់ដល់ពេលត្រូវដោះលែងរហូតដល់ឆ្នាំ ២០៣៦ ដែលគាត់នឹងមានអាយុ ៩៥ ឆ្នាំ។

អតីតនាយកប្រតិបត្តិក្រុមហ៊ុន Hyundai បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង រូបនេះត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ១៦ នៅក្នុងឆ្នាំ ២០១៨ និងត្រូវបានកាត់ទោសនៅឆ្នាំ ២០២០ ។ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបង្កើតមូលនិធិចំនួនរាប់សិបលានដុល្លារ និងទទួលយកសំណូកពីក្រុមហ៊ុន Samsung Electronics ជាថ្នូរនឹងការលើកលែងទោសពីប្រធានាធិបតីសម្រាប់អតីតប្រធានរបស់ខ្លួនគឺលោក Lee Kun-hee ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទគេចពន្ធ។

លោក លី ត្រូវបានតែងតាំងជាប្រធានក្រុមហ៊ុនសំណង់ធំមួយនៅអាយុ ៣៥ឆ្នាំមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោក លី បានបម្រើការជាប្រធានាធិបតីពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៣ ។ លោកបានដឹកនាំប្រទេសឆ្លងកាត់វិបត្តិហិរញ្ញវត្ថុពិភពលោក និងបានឈ្នះការដេញថ្លៃរបស់ខ្លួនសម្រាប់កីឡាអូឡាំពិករដូវរងាឆ្នាំ ២០១៨ ប៉ុន្តែត្រូវបានក្រុមប្រឆាំងរិះគន់ថាបានធ្វើឱ្យខូចដល់ស្តង់ដារប្រជាធិបតេយ្យ និងសេរីភាពនៃការនិយាយរបស់ប្រទេស។

ចំណែកលោកស្រី Park Geun-hye ដែលជាអ្នកស្នងតំណែងពីគណបក្សអភិរក្សនិយមរបស់លោក លី ត្រូវបានលើកលែងទោសកាលពីឆ្នាំមុន ខណៈដែលលោកស្រីកំពុងជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំពីបទស៊ីសំណូក និងការរំលោភបំពានអំណាច បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងកាលពីឆ្នាំ ២០១៧ ជុំវិញរឿងអាស្រូវពុករលួយដែលបានជំរុញឱ្យមានបាតុកម្មនៅតាមផ្លូវដ៏ធំ៕

លោកស្រី Park Geun-hye ដែលជាអ្នកស្នងតំណែងពីគណបក្សអភិរក្សនិយមរបស់លោក លី


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង