Eqm5 on ads news
Photo 2022 10 27 10.25.28
Photo 2022 10 27 15.04.39
Jetour
Cct 01
Website cc time banner

ទឹកជំនន់នៅហ្វីលីពីន បង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីផ្ទះ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា
/
AFP

ម៉ានីល៖ ទឹកជំនន់នៅថ្ងៃបុណ្យណូអែលនៅក្នុងប្រទេសហ្វីលីពីនបានបង្ខំឱ្យមានការជម្លៀសមនុស្សជិត ៤៦.០០០ នាក់ចេញពីផ្ទះរបស់ពួកគេ ដោយក្នុងមានពលរដ្ឋហ្វីលីពីនជាច្រើនពាន់នាក់បានរងរបួសនិងបាត់បង់សម្ភារៈរួមទាំងថវិការជាច្រើនម៉ឺនដុល្លារ។

ក្រុមមន្ត្រីបានបន្ថែមថា មនុស្សពីរនាក់បានស្លាប់ និង ៩ នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្នែកខ្លះនៃតំបន់ភាគខាងត្បូងនៃកោះមីនដាណាវ។ គ្រោះមហន្តរាយនេះបានកើតឡើងចំថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតរបស់ប្រទេសកាតូលិក។

បុគ្គលិកការពារស៊ីវិល Robinson Lacre បានអះអាងថា ក្នុងចំណោមមនុស្ស ៤៥,៧០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់។ លោកបន្ថែមថា "ទឹកបានកើនឡើងដល់ត្រឹមទ្រូងពួកគេ" ។ ឆ្មាំឆ្នេរសមុទ្របាននិយាយថា ខ្លួនបានជួយសង្គ្រោះសមាជិកនៃគ្រួសារជាច្រើននៅក្នុងទីក្រុង Ozamiz និងទីក្រុង Clarin នៅកម្ពស់ទឹកជំនន់។

ភាគកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន បានរងការវាយប្រហារដោយអាកាសធាតុអាក្រក់ ខណៈដែលប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយដែលមានប្រជាជនចំនួន ១១០ លាននាក់ បានចាប់ផ្តើមថ្ងៃឈប់សម្រាកបុណ្យណូអែលដ៏យូរ។ មនុស្សរាប់លាននាក់ធ្វើដំណើរទៅស្រុកកំណើតរបស់ពួកគេដើម្បីជួបជុំគ្រួសារក្នុងអំឡុងពេលនេះ។

ឆ្មាំឆ្នេរសមុទ្រក៏បាននិយាយថា ខ្យល់បក់ខ្លាំង និងរលកធំៗបានលិចទូកនេសាទនៅថ្ងៃបុណ្យណូអែល នៅឯឆ្នេរសមុទ្រនៃកោះ Leyte កណ្តាល។ សមាជិកនាវិកពីរនាក់ត្រូវបានស្លាប់ ខណៈ ៦នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។

ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសដែលងាយរងគ្រោះបំផុតចំពោះផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ អ្នកវិទ្យាសាស្ត្របានព្រមានថា ព្យុះកាន់តែមានកម្លាំងខ្លាំងឡើង នៅពេលដែលពិភពលោកកាន់តែក្តៅ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2022 10 27 10.25.23
Photo 2022 10 27 15.04.39
Khcct banner

អត្ថបទទាក់ទង